ឆៃលី ដាឡែន បង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ជាថ្មីលែងហ៊ានស្លៀកស៊ិចស៊ី
ភ្នំពេញ៖ ឆៃលី ដាឡែនដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍ជិត២ឆ្នាំព្រោះតែរឿងបញ្ចេញភាពសិចស៊ីជ្រុលកន្លងទៅនោះបានចេញមុខតាមកញ្ចក់ទូរទស្សន៍ខ្លះៗវិញហើយ កាលពីរាត្រីថ្ងៃសៅរ៍ទី១៤កន្លងទៅក្នុងកម្មវិធីតន្រ្តី«ប៊ូម ប៊ូម» នៅប៉ុស្តី៍លេខ៣ ។អ្វីដែលមិននឹកស្មាននាងគ្រងនូវសម្លៀកបំពាក់សិចស៊ីល្មមៗអត់ហ៊ានលែងខ្លួនឲ្យអស់ដៃដូចមុនទេ។
ការបង្ហាញវត្តមានសារជាថ្មីរបស់តារាយេរៗនិយមតែងខ្លួនឆើតឆាយនាងឆៃលី ដាឡែននៅទូរទស្សន៍ប៉ុស្តី៍លេខ៣មុននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលគ្រាន់បើព្រោះគេមិននឹកស្មានថាតារាដែលចោមរោមដោយការរិះគន់មិនសំចៃមាត់ព្រោះតែរឿងបញ្ចេញភាពសិចស៊ីជ្រុលអាចឡើងសម្តែងបានវិញ។
ប្រិយមិត្តដែលបានទៅចូលរួមទស្សនាផ្ទាល់ក្នុងបរិវេនស្ថានីយ៍ អត់ជឿថាដាឡែនមកច្រៀងទេព្រោះដំណឹងវិលចូលសិ ល្បៈលើវេទិកាធំៗរបស់ស្ថានីយ៍ទូរទស្សន៍គឺគេអាក់ខានទទួលយកនាងឡើងយូរហើយ ព្រោះកំហុសមួយលើកនោះ។យ៉ាងណាក៍ដោយពិធីករប្រកាសឈ្មោះនាងឡើងច្រៀងហើយស្រាប់តែនាងដើរចូលទៅលើវេទិកាធ្វើឲ្យម្នាក់ៗស្រែកហ៊ោទះដៃគ្រប់គ្នាលាន់ឮពេញសាលសម្តែងតែម្តងបន្ទាប់ពីឃើញតារារូបនេះតែងកាយក្នុងឈុតសម្លៀកបំពាក់រ៉ូបខ្មៅវែងគ្របដណ្តប់រាងកាយដ៍ស្រលូនបូកទាំងរូបសម្រស់នៅតែស្រ ស់ផូរផង់មុខពេញណែនជាងមុន។
ការបង្ហាញមុខនោះនាងឆៃលី ដាឡែនបានច្រៀងចម្រៀង ៣បទក្នុងនោះមានញាក់មួយបទដោយនាងបានបញ្ចេញ ក្បាច់រាំយ៉ាងរស់រវើកពិសេសត្រង់ឈុតសម្តែងចម្រៀងបែបមនោសញ្ចេតនាជាមួយដៃគូលោកអេឡិច ចិន្តា្រ។លុះពេលចប់សម្តែងធ្វើឲ្យឆៃលី ដាឡែនរំភើបចិត្តរហូតទប់ទឹកភ្នែកមិនបានស្រក់មកចំពីមុខមហាជន ។
ឆៃលី ដាឡែនបានលើកដៃសំពះសុំទោសបងប្អូនមហាជនសុំមេត្តាកុំប្រកាន់ខឹងរឿងកន្លងទៅដែលនាងខុសឆ្គងនោះជារឿងធ្លោះធ្លោយដែលនាងធ្វើមិនបានគិតឲ្យដិតដល់។នាងសន្យាថានិងមិនធ្វើរឿងរបៀបនេះទៀតទេ៕ ស.រ/Cambodia News