ថ្ងៃនេះ លោក Tony Abbott បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី២៨របស់ប្រទេសអូស្ត្រាលី
កាលពីព្រឹកមិញនេះ លោក Tony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី និងគណៈរដ្ឋមន្ត្រីរដ្ឋសហពន្ធថ្មីនៃប្រទសអូស្រ្តាលីបានស្បថចូល កាន់តំណែងនៅក្នុងពិធីមួយដែលរៀបចំឡើងនៅឯវិមានរដ្ឋាភិបាល នាទីក្រុងខេនបេរ៉ា។
លោក Abbott មានបានប្រសាសន៍ថា រដ្ឋាភិបាលលោកនឹងចំណាយពេលបន្ដិចមុននឹងចាប់ផ្ដើមដំណើរការការងាររបស់ខ្លួន។
ដប់ ថ្ងៃក្រោយថ្ងៃបោះឆ្នោត លោកស្រី Quentin Bryce អគ្គទេសាភិបាលអូស្រ្តាលី ដែលជាតំណាងឲ្យព្រះមហាក្សត្រិយានីអង់គ្លេសបានធ្វើពិធីផ្លូវការ ក្នុងការទទួលស្គាល់លោកនាយករដ្ឋមន្ត្រីជាប់ឆ្នោត, គណៈរដ្ឋមន្ត្រីថ្មីរបស់លោក និងលេខាធិការសភានៅវិមានរដ្ឋាភិបាល។
លោក Abbott មានបានប្រសាសន៍ថា លោកនឹងធ្វើការណែនាំភ្លាមទៅកាន់ខុទ្ទការល័យនាយករដ្ឋមន្ត្រីឲ្យ រៀបចំផ្នែកច្បាប់ក្នុងការលុបចេញនូវពន្ធការបោន។
លោកនាយក រដ្ឋមន្ត្រីថ្មីក៏បានមានប្រសាសន៍ថា លោក Joe Hockey រដ្ឋមន្ត្រីខាងផែនការថវិកាថ្មីនឹងធ្វើការណែនាំឲ្យក្រុមអភិបាល នៃសាជីវកម្មថាមពលស្អាតស្អំផ្អាកប្រតិបត្តិការរបស់ខ្លួន។ ខណៈគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីថ្មីមានប្រសាសន៍ថា ក្រសួងអន្តោប្រវេសន៍នឹងត្រូវបានប្រាប់ភ្លាមឲ្យលុបចេញនូវការ ផ្ដល់ទិដ្ឋាការការពារអចិន្ត្រៃយ៍៕ (Radio Australia)