ព្រះ​មហាក្ស​ត្រជា​តួអង្គ​ដ៏សំខាន់​ក្នុង​ការ​សម្រប​សម្រួលន​យោបាយ​

ភ្នំ​ពេញ ៖ នៅ​ថ្ងៃ​ទី​២១ ខែសីហា នេះ​ លោក​ សុខ ទូច ​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា ​ព្រះមហាក្សត្រ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​សម្របសម្រួល​នយោបាយ​ ប្រកប​ដោយ​​ប្រសិទ្ធិភាព​នៅ​ក្រោយ​​​ការបោះឆ្នោត​សភា​នីតិកាល​ទី៥នៅ​ កម្ពុជា។

កិច្ច​​ពិភាក្សា​គ្នា​របស់​មន្ត្រី​ថ្នាក់​ក្រោម​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
កិច្ច​​ពិភាក្សា​គ្នា​របស់​មន្ត្រី​ថ្នាក់​ក្រោម​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ សុខ ទូច​ បង្ហាញ​ការ​មិន​មាន​​ជំនឿ​ថាជំនួប​នានា​ ដែល​ផ្តើម​ដោយ​មន្ត្រី​ថ្នាក់​ក្រោមរបស់​គណបក្ស​​ធំ​ទាំង​ពីរ អាច​ដោះ​​ស្រាយ​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​បាន​​។

ដោយ ​ឡែក​ លោក​ កែម ឡី អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ក៏​គ្មាន​ទំនុកចិត្ត​ទៅ​លើ​កិច្ច​​ពិភាក្សា​គ្នា​របស់​មន្ត្រី​ថ្នាក់​ក្រោម ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ប៉ុន្តែ​លោកមាន​ប្រសាសន៍​​ថា បើសិន​ជា​ជំនួប​ផ្តើម​ដោយ​ថ្នាក់​ដឹកនាំ​កំពូល របស់​គណបក្ស​ធំៗ​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​វិញ ទើប​អាច​ទម្លាយ​ភាព​ទាល់​ច្រក​នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ​បាន។

កាល ​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ​ក្រុម​ការងារ​របស់​គណបក្សប្រជាជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក ព្រុំ សុខា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ ដឹកនាំ​ដោយ លោក សុន ឆ័យ បាន​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី២ នៅ​មន្ទីរ​រដ្ឋ​សភា​ តែមិន​មាន​លទ្ធផល​នោះ​ទេ៕ Cambodia News

Related Articles

Back to top button
Close
Close