ពលរដ្ឋ​អូស្រ្ដាលី​ភេទ​ដូចគ្នា​ទៅ​រៀប​ការ​នៅ​នូវ៉ែល​ហ្សេឡង់

បុរស​អូស្រ្ដាលី​២រូប​ គឺជា​ជន​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ប្រយោជន៍​ពី​ច្បាប់​ថ្មី​របស់​ប្រទេស​ នូវ៉ែល​ហ្សេឡង់​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូច​គ្នា​អាច​រៀប​ការ​បាន ​ដែល​ច្បាប់នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​នេះ។

លោក Paul McCarthy និង​លោក Trent Kandler បាន​ឈ្នះ​កម្មវិធី​ប្រកួត​មួយ​ដោយ​ក្លាយ​ទៅ​ជា​ដៃ​គូ​ស្រឡាញ់​ភេទ​ដូច​គ្នា​ រៀប​ការ​ជា​លើ​ដំបូង​នៅ​នូវ៉ែល​ហ្សេឡង់​ ទោះ​បី​ជា​​ជា​ច្បាប់​អូស្រ្តាលី​មិនទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​របស់​​ អ្នកទាំង២​​ក៏​ដោយ។

មន្រ្ដី​នូវ៉ែល​ហ្សេឡង់​ឲ្យ​ដឹង​ថា មាន​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា​ចំនួន​៣១​គូ នឹង​រៀប​អាពាហ៍​ពិពាហ៍​នៅ​ថ្ងៃ​នេះ។

លោក Conrad Reyners អ្នក​ចាត់​ចែង​យុទ្ធនាការ​ទាម​ទារ​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​រៀប​ អាពាហ៍​ពិពាហ៍​នៅ​នូវ៉ែល​ហ្សេឡង់​ឲ្យ​ដឹង​ថា ជោគ​ជ័យ​នេះ​គឺ​បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​ប្រឹង​ប្រែង​តស៊ូ​ទាម​ទារ​អស់ ​ពេល​ជា​ច្រើន​ឆ្នាំ៕ (Radio Australia)

Related Articles

Back to top button
Close
Close