ការប៉ះ​ទង្គិច​ក្បាល​ធ្ងន់​ធ្ងររបស់កុមារគឺ​ជា​រឿង​មិន​គួរ​មើល​រំលង

អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​មួយ​ ក្រុម​បាន​ និយាយ​ថា​ ពួកគេ​មានការ​រន្ធត់​ចិត្ត​ជា​ខ្លាំង​ ពេល​បាន​ដឹង​ពី​លទ្ធផល​​ការ​ស្រាវជ្រាវ​មួយ​ទាក់ទង​នឹងវិធី​ព្យាបាល​កុមារ​ ដែល​រងគ្រោះ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​ពេល​លេង​កីឡា ។

វិទ្យាស្ថាន ​ស្រាវជ្រាវ​កុមារ​ ឈ្មោះ Murdoch បាន​សិក្សា​កុមារ​ជិត​១០០​នាក់ ​ដែល​មាន​ការ​ប៉ះទង្គិច​ចំ​ក្បាល​ធ្ងន់ធ្ងរ នៅ​ទីក្រុង​ម៊ែលប៊ន ក្នុង​ឆ្នាំ​នេះ។

គេ​រក​ ឃើញ​ថា​មាតា​បិតា​របស់​កុមារ​ទាំង​នោះ​ច្រើន​ជាង​៩០​ភាគ​រយ​មិន​បាន​ដឹង​ពី​ គោល​ការណ៍​​ណែនាំ​​ពី​របៀប​ព្យាបាល​ការ​ប៉ះទង្គិច​ចំ​ក្បាល​ធ្ងន់ធ្ងរ​នេះ​ ទេ ហើយ២៥%​នៃ​មាតា​បិតា​ទាំង​នេះ​បាន​ឲ្យ​កូន​ទៅ​រត់​លេង​វិញ​​ក្នុង​ថ្ងៃ​តែ​ មួយ​ ទោះ​បី​ជា​ក្មេង​ទាំងនោះ​មានអាការៈ​ស្តែង​ពី​ការ​ប៉ះពាល់​ក្បាល​ធ្ងន់​ ធ្ងរក៏​ដោយ ។

​លោក​ Harini Haran ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​សេចក្តីណែនាំ​ជាអន្តរជាតិ​ ស្តីពី​ការប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​ងាយ​នឹង​រក​បាន​ណាស់ ​តែ​វា​ហាក់​ដូច​ជា​មាន​ការ​លំបាក​ក្នុង​ការ​បញ្ជ្រាប​​ព័ត៌មាន​នេះ​ឲ្យ​ដល់ ​អ្នក​ចូល​រួម​​ក្មេងៗ៕ (Radio Australia)

Related Articles

Back to top button
Close
Close