គ.ជ.ប បន្ត​ការ​សើ​រើ​ដោះ​ស្រាយ​បណ្ដឹង​ខេត្ត​ក្រចេះ​

​ភ្នំ​ពេ​ញ​៖ ​នា​​រសៀ​ល​ ​ថ្ងៃ​ទី ​១៥​ ​សី​ហា​នេះ​ ​គ​ណៈ​ក​ម្មកា​រ​ជា​តិរៀប​ចំ​​កា​​​រ​​​បោះឆ្នោត​បា​ន​សើររើ​ ត្រួ​ត​ពិ​និត្យផ្ទៀង​ផ្ទាត់នូវ​លទ្ធ​ផ​ល​​នៃ​កា​រ​បោះ​​​ឆ្នោ​ត​ឃុំ​ស្វា​យជ្រះ​ ក្នុ​ងខេ​ត្តក្រ​ចេះ​ ​តា​ម​កា​រ​ប្ដឹ​ងត​វ៉ា​ ​រ​ប​ស់​គ​ណ​ប​ក្ស​សង្គ្រោះ​ជា​តិសម្រា​ប់​ល​ទ្ធ​ផ​ល​ប​ណ្ដោះ​អា​សន្ន​ ​នៃ​កា​រ​បោះ​​​ឆ្នោ​ត​ ​ជ្រើ​ស​តាំង​តំ​ណា​ង​រា​ស្រ្ត​ ​នី​តិកា​ល​ទី​៥​នេះ​ ។​

ឯកឧត្តម គួយ ប៊ុនរឿន និយាយទៅកាន់អ្នកកាសែតពីការមិនទទួលយកនូវលទ្ធផលផ្ទៀងផ្ទាត់ ១១០២របស់ គជប។
ឯកឧត្តម គួយ ប៊ុនរឿន និយាយទៅកាន់អ្នកកាសែតពីការមិនទទួលយកនូវលទ្ធផលផ្ទៀងផ្ទាត់ ១១០២របស់ គជប។

បើ​តាម​លិខិត​សំ​ណើ​រ​ប្ដឹ​ង​លេ​ខ​ ​០​៨៣​ ​ប្ដឹ​ង​ដោ​យ​ ​លោ​ក​ ​កែវ​ ​ភី​រ​ម្យ ​​ដែល​​ជាអ្ន​ក​តំ​ណាង​ឲ្យ​គ​ណ​​ប​ក្ស​ស​ង្គ្រោះ​ជា​តិ​ ​​បា​ន​ឲ្យ​ដឹ​ង​ថា​ការ​ប្ដឹ​ង​នេះ​គឺ​ទា​ក់​ទ​ង​ទៅ​នឹ​ងក​រ​ណីពី​រ​នៅ​ឃុំ​ស្វា​យ​ជ្រះ ​ទី​មួ​យ​ ប​ញ្ហាប្រជាព​ល​រ​​ដ្ឋ​បា​ត់​ឈ្មោះ​ពីប​ញ្ជី​បោះឆ្នោ​ត​ឆ្នាំ​ ​២​០​១​២​ ​ហើ​យ​ទីពី​រ​ ​មា​នកា​រ​ក្លែ​ង​ប​ន្លំតួ​លេ​ខ​ ​លើ​​ទ​ម្រ​ង់​១​១​០​៤​ ទាំ​ង​១​៣​កា​រិ​យា​ល័​យ​គឺ​ ​ការិ​យា​ល័​យ​ ​០​២​៥​៩​,​​​ ០​៣​៦​៨​,​ ០​២​៧៦​,​ ​០​២​៦​០​, ០២៧​៧​,​ ​០៤២​៤​,​ ០​២​៦​១​,​ ០​២​៧​៨​,​​​​ ០​២​៦​២,​ ​០​៣​៧​៤,​ ​០​២​៦​៣​,​​ ​០​៣​៤​៥​, ​០​៤​០​៧​។

​បើ​តា​ម​ស​ម្ដីរ​ប​ស់​លោ​ក​ ​ហ៊ឺ​ ​រ៉ុ​ង ​ដែ​ល​ជា​ប្រ​ធា​ន​ ​នា​យក​ដ្ឋា​ន​ប្រ​តិ​ប​ត្តិ​​​កា​រ​រ​ប​ស់ ​គ​ជ​ប​ ​បា​នឲ្យ​ដឹ​ង​ថា​បើ​សិ​ន​ជា​ការ​​​ត្រួ​ត​​​ពិ​និ​ត្យទៅ​ឃើ​ញ​ថា​ ​ទ​ម្រ​ង់​ ​១១​០​២​ ​និ​ង​ ​១១​០​៤​ មា​ន​ភា​ព​ខុស​គ្នា​​​ទើ​បជា​កា​រ​កេ​ង​បន្លំ​។​​​ ​

​ប​ន្ទា​ប់​ពីប​ញ្ច​ប់​កា​រផ្ទៀ​ង​ផ្ទា​ត់​លោ​ក​ ​ហ៊ឺ ​រ៉ុ​ង​ ​បា​ន​ប​ន្តថា​ ​«​តា​មកា​រ​ផ្ទៀង​ផ្ទាត់​រ​វា​ង​ ​ទ​ម្រ​ង់​ ​១​១​០​២​ ​ជា​​​មួយ​នឹ​ង​ ​ទ​ម្រ​ង់​ ​១​១០​៤​ ទៅ​ឃើ​ញ​ថា ល​ទ្ធ​ផ​ល​នៅ​ឃុំ​ស្វាយ​ជ្រះ​ គឺ​ពិ​ត​ជា​ត្រឹ​ម​ត្រូ​វ​ ​មិ​នមា​ន​កា​រ​បា​ត់​​​តួ​លេ​ខ ​ឬ​ក៏ក្លែ​ង​បន្លំ​នោះ​ទេ​»​។​

​លោ​ក​ ​ហ៊ឺ​ ​រ៉ុ​ង ​បា​ន​ប​ញ្ជា​ក់​ទៅ​កា​ន់​អ្ន​ក​សា​រ​ព​ត៌មា​ន​ចំ​ពោះ​ទ​ម្រង់​ ​១​១​០​២​ ​ថាជា​ទ​ម្រ​ង់​ ​ច្បា​ប់​ដើ​ម​ដែ​ល​បា​ន​ ​ចុះ​ហ​ត្ថ​លេ​ខា​ទ​ទួ​ល​ស្គា​ល់​ពី​ ​ស​មា​ជិ​ត​ប​ក្ស​ន​យោ​បា​យ​ទាំ​ង​អស់​ ​ឯ​ចំ​ណែ​ក​ ​ទម្រ​ង់​ ​១​១​០​៤ ​​​ ​វិ​ញ​ជា​ទ​ម្រ​ង់​ដែល​ត្រូ​វ​បា​ន​ថ​ត​ចំ​ល​ង​ជូ​ន​ទៅកា​ន់​គ​ណ​ប​ក្ស​ន​យោ​បាយ​ ​នី​មួ​យ​ៗ​ ​ទុ​ក​ជា​ភ​ស្ដុ​តាង​​។

​បើ​តា​ម​ស​ម្ដី​រ​ប​ស់​ ឯ​ក​ឧ​ត្ត​ម​ ​គួ​យ​ ​ប៊ុ​ន​រឿ​ន​ ​ដែល​ជា​តំ​ណា​ង​រាស្រ្ត​ខេ​ត្ត​ ​តា​កែ​វ​ ​រប​ស់​គ​ណ​ប​ក្ស​ ​សង្គ្រោះ​​​ជា​តិ​ ​បា​នឲ្យ​ដឹ​ង​ថា​ ​គ​ជ​ប​ ​មិ​ន​ត្រូ​វយ​ក​ល​ទ្ធ​ផ​ល​ទ​ម្រ​ង់ ​១​១​០​២ ​នេះ​ម​ក​ពី​ណា​ម​ក​ផ្ទៀ​ង​​​ផ្ទា​ត់​នោះទេ​ ​បើ​ធ្វើ​ដូ​ច​នេះ​ចា​ត់​ទុក​ថា​ជា​កា​រ​ក្លែ​ង​ក្លា​យ​។

​ឯ​ក​ឧ​ត្ត​ម​ ​គួ​យ​ ​ប៊ុន​រឿ​ន​ ​បា​ន​និ​យា​យ​ថា​​បា​ន​អះ​អា​ង​ថា​«​​​ ​ដើ​ម្បី​ឲ្យមា​ន​ភា​ព​ត្រឹ​ម​ត្រូ​វ​ទា​ល់​តែ ​គ​ជ​ប​ ​ព្រ​មបើ​ក​ក​ញ្ច​ប់​​​សុ​វត្តិ​​​ភា​ព​ ​(​ក​)​ ហើ​យ​យ​ក​ទ​ម្រ​ង់​ ​១​១​០​២​ ម​ក​ពី​ក​ញ្ច​ប់​សុ​វ​ត្តិ​ភា​ព​​​(​ក)​ ​នេះ​ម​ក​ផ្ទៀ​ង​​​ផ្ទា​ត់​​ប​ង្ហា​ញ​ ​ទើ​ប​ចា​ត់​​​ទុក​ថា​ជា​កា​ត្រឹ​ម​ត្រូវ​។​

លោ​ក​ ​គួ​យ​ ប៊ុ​ន​រឿ​ន​ ​បា​ន​ប​ន្ត​ថា​ អ​ន្ត​រ​ជា​តិ​ច​ង់​ឲ្យ​ ​គ​ជប​ ​ដោះ​ស្រា​យ​ ​ដោ​យ​ត្រឹ​ម​ត្រូវ​ ​មា​ន​ត​ម្លា​ភា​ព​ ​យុ​ត្តិ​ធ​ម៌​ ​និ​ង​ ​ស​ន្តិ​វិ​ធី​ ​ស​ម្រា​ប់​ប្រជា​ព​ល​រ​ដ្ឋ​ដែ​ល​ជា​ម្ចា​ស់​ឆ្នោ​ត។​ ​ហើ​យ​ ​គ​ជ​ប​ ​ត្រូ​វ​តែ ​ដោះ​ស្រា​យ​ ​ជា​មួ​យ​ម្ចាស់​ប​ណ្ដឹ​ង​មួ​យ​ ​ឲ្យ​រួ​ចស្រេ​ច​សិ​ន​ ​ចាំ​ចូ​ល​ទៅប​ណ្ដឹ​ង​ផ្សេ​ង​ទៀ​ត​ ​និ​ង​មិ​ន​​​ត្រូ​វ​​​ឲ្យ​​​ត្រឹ​ម​ ​ប្រ​ធា​ននា​យ​ក​ដ្ឋា​ន​ជា​អ្ន​ក​សម្រេ​ច​​​នោះ​ទេ​។​ ​

​គួ​រប​ញ្ជា​ក់​ផ​ង​ដែ​រ​ថា​ ​គណ​ប​ក្ស​ស​ង្គ្រោះ​ជា​តិ​បា​ន​ដា​ក់ពា​ក្យ​ប​ណ្ដឹង​ម​ក​កា​ន់​ គ​ជ​ប​ ​ទាំ​ង​អ​ស់​ចំ​នួន​​ ​១​៦​ ​ពា​ក្យ​ប​ណ្ដឹ​ង​ ​ហើ​យ​ប​ណ្ដឹង​ទាំ​ង​នោះ​ ​មា​ន​ចំ​នួ​ន​ ​១​៥​ ​ខេ​ត្ត​ ក្រុ​ង​៕​ ​បេ​ឡា​/​C​a​mb​o​d​ia​ ​N​e​w​s​

លោក ហ៊ឺ រ៉ុង ដែលជាប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ គជប បានបង្ហាញពីលទ្ធផលនៃការផ្ទៀងផ្ទាត់ ១១០២ និង ១១០៤។
លោក ហ៊ឺ រ៉ុង ដែលជាប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ គជប បានបង្ហាញពីលទ្ធផលនៃការផ្ទៀងផ្ទាត់ ១១០២ និង ១១០៤។

Related Articles

Back to top button
Close
Close