លោក​ជាម​ យៀប៖ ​ការ​អំពាវ​នាវ​របស់​លោក​សម​ រង្ស៊ី ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ជាតិ ​

ភ្នំពេញ៖ លោក​បណ្ឌិត​រដ្ឋ ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា ​ បាន​រិះគន់​ ​ការ​ផ្សាយ​​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​​ លោក សម រង្ស៊ី ​ប្រធាន​គណបក្សសង្គ្រោះជាតិ​​ ដែល​អំពាវ​នាវ​ឲ្យ​​កងក​ម្លាំ​ង​ប្រដាប់អាវុធ ​និង​កម្លាំង​យុវជន​ទាំងអស់ ​​ក្រោកឈរឡើង ដើម្បី​តស៊ូ​ប្រឆាំង​ប្តូរ​​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ប្រទេស​។

លោកបណ្ឌិតរដ្ឋ ជាម យៀប  មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា ។
លោកបណ្ឌិតរដ្ឋ ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា ។

លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រតិកម្ម​ថា ការអំពាវនាវ​បែបនេះ​របស់លោក សម រង្ស៊ី ហាក់​បីដូចជា​ពន្យុះ​ឲ្យ​កើតមាន​កំហឹង​ឈឺចាប់ ដោយ​អំពាវនាវ​ទៅមុខ​ព្រួញ​សំខាន់ ៣​គឺ កង​កម្លាំង​ប្រដាប់​​អាវុធ នគរបាល និង​កម្លាំង​យុវជន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ព្រមទាំង​ផ្ទុយ​នឹង​ច្បាប់ព្រហ្មទណ្ឌ និង​រដ្ឋធម្មនុញ្ញ​ផងដែរ។

លោក​បណ្ឌិត​បានបញ្ជាក់​ ផងដែរ​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ស្រុក មាន​លោក កឹម សុខា អនុប្រធាន​គណបក្ស និង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ជាច្រើន​នាក់​ទៀត បាន​អប​អរ​សាទរ​នៃ​ជំនួប​រវាង​គណបក្ស​ទាំងពីរ (​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​) ដែល​បានធ្វើ​នៅ​ភ្នំពេញ គឺ​វា​ផ្ទុយស្រឡះ​ជាមួយ​អ្វីដែល​ជាការ​អំពាវនាវ​របស់លោក សម រង្ស៊ី​។

នេះ​បង្ហាញ​ឲ្យ​ឃើញថា លោក កឹម សុខា និង​លោក សម រង្ស៊ី សុទ្ធ​តែមាន​មហិច្ឆតា​រៀងៗ​ខ្លួន ផ្ទៃ​ក្នុង​គណបក្ស មិនត្រូវ​គ្នា​ទេ មិនអាច​នៅ​ជាមួយគ្នា​បានទេ មានន័យថា គណបក្ស​ប្រជាជន​កម្ពុជា ចាប់ដៃ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ បែរជា​គណបក្ស​សង្គ្រោះ​ជាតិ មាន​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង ចាំ​លប​ចាក់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​សូម​ប្រជាពលរដ្ឋ ពិចារណា​ឲ្យ​បាន​ច្បាស់​៕ Cambodia News

Related Articles

Back to top button
Close
Close