នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ស្វាគមន៍​កិច្ច​ពិភាក្សា​តទល់​ជា​មួយ​បក្ស​ប្រ​ឆាំង

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Kevin Rudd បាន​មាន​ប្រសាសន៍​ថា លោក​សប្បាយ​ចិត្ត​ក្នុង​ការ​ចូលរួម​ធ្វើ​ការ​ពិភាក្សា និង​ជជែក​​វែក​ញែក​ជាមួយ​លោក Tony Abbott ម្តង​ទៀត​ បើ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​លើ​ភាគី​ទាំង​ពីរ។

លោក Abbott បាន​យល់​ស្រប​ធ្វើ​ការ​ពិភាក្សា​វែក​ញែក​តាម​បណ្តាញ​ទូរទស្សន៍ Sky នៅ​សប្តាហ៍​ក្រោយ​នេះ ដែល​ក្នុង​ការ​ពិភាក្សា​នេះ​អ្នក​បោះ​ឆ្នោត​ដែល​មិន​ទាន់​ធ្វើ​ការ​សម្រេច​ ចិត្ត​នៅ​ឡើយ​អាច​លើក​ជា​សំណួរ​ផ្សេងៗបាន។

ចំណែក​លោក​រ៉ាដ ក៏​បាន​ជំរុញ​ឲ្យ​បណ្តាញ​ទូរទស្សន៍​នីមួយៗ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​កម្ម​វិធី ​នៅ​ក្នុង​កិច្ច​ពិភាក្សា​វែក​ញែក​របស់​ខ្លួន​ផង​ដែរ​​ដើម្បី​បង្ហាញ​ដល់​ អ្នក​បោះ​ឆ្នោត ប៉ុន្តែ​លោក​មាន​ប្រ​សាសន៍​ថា​លោក​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​នឹង​ចូលរួម​ កិច្ច​ពិភាក្សា​ក្នុង​សប្តាហ៍​ក្រោយ ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា វា​អាស្រ័យ​ទៅ​លើ​បទ​បញ្ជា ហើយ​ថា​តើ​យើង​បាន​ពិនិត្យ​ឲ្យ​បានល្អិត​ល្អន់ និង​ស្មោះ​ត្រង់​ទៅ​លើ​ភាគី​ទាំង​ពីរ​ឬ​ទេ។

សូម​បញ្ជាក់​ ថា​ រៀង​រាល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សភានៅ​អូស្ត្រាលី បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​តែង​តែ​ចូលរួម​វេទិកា​ពិភាក្សា​ជា​មួយ​គ្នា​ ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​​ដល់​អ្នក​បោះ​ឆ្នោត​ឲ្យ​គាំ​ទ្រ​ខ្លួន៕ (Radio Australia)

Related Articles

Back to top button
Close
Close