គណ​បក្ស​ប្រជា​ជន​ មិន​បង្កើត​​រដ្ឋា​ភិបាល​ចម្រុះ​ជា​មួយគ​ណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ​

ភ្នំពេញ ​ ៖​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន​និង​ជា​មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ កម្ពុជា​បាន​ថ្លែង​ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​ ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី​ ស្ដី​ពី​វិជ្ជាជីវៈ​ សារ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​គ្រី​ផា​ឡិច​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ផែនការ​ បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ នោះ​ឡើយ​ ។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាមន្ដ្រីអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាមន្ដ្រីអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ផង​ដែរ​ ថា​ ជំនួប​ប្រជុំ​រវាង​មន្ដ្រី​គណបក្ស​ប្រជាជន​ កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ជាម​ យៀ​ប​,​ លោក​ ព្រំ​ សុខា​ និង​លោក​ អ៊ុ​ក​ គឹ​មហា​ន​ ជាមួយ​មន្ដ្រីជាន់ខ្ពស់​គណបក្ស​ សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ សុ​ន​ ឆ័​យ​,​ លោក​ ញ៉ែ​ម​ ប៉ុ​ញ្ញ​ឫទ្ធិ​ និង​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ កាលពី​ល្ងាច​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៣​ បាន​ពិភាក្សា​គ្នា​ ទៅ​លើ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ ពេល​បោះ​ឆ្នោត​និង​ពិភាក្សា​ទៅ​លើ​ការ​ បែក​ចែក​តួនាទី​នៅ​ក្នុង​សភា​តែ​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ដ្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ បញ្ជាក់​​​ថា​ គណបក្ស​ប្រជាជន​ កម្ពុជា​មិន​ដែល​បដិសេធ​វត្ដមាន​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ ពេល​បោះ​ឆ្នោត​នោះ​ទេ​​​ តែ​អង្គការ​សហ​ ប្រជាជាតិ​មាន​​តួនាទី​ត្រឹម​ជា​អ្នក​សង្កេត​ ការណ៍​តែ​ប៉ុណ្ណោះ​មិន​អាច​ធ្វើ​ជា​ប្រធាន​ នៃ​គណៈកម្មការ​នេះ​បាន​ឡើយ​ ។​

​ទាក់ទង​ទៅ​នឹង​ការ​ចល័ត​កងកម្លាំង​ ប្រដាប់​អាវុធ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ លោក​រដ្ឋមន្ដ្រី​ក៏​បាន​ជម្រាប​ផង​ដែរ​ថា​ ការ​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​នោះ​ ដើម្បី​រក្សា​សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​ ក្រែង​ពេល​មាន​បាតុកម្ម​កើតឡើង​មាន​ជន​ឆ្លៀតឱកាស​បន្លំ​យក​ទ្រព្យសម្បត្ដិ​ ប្រជាពលរដ្ឋ​និង​ការពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ ៕ Cambodia News

Related Articles

Back to top button
Close
Close