កម្មកររោងចក្រកាត់ដេរនៅ​ស្រុកមុខកំពូលជាង ៣០នាក់​ដួលសន្លប់

នៅ​ពី​ព្រឹក​ថ្ងៃទី​២៥ ​ឧសភា ​​២០១២ កម្មការិនី​រោងចក្រ​កាត់ដេរ ក្រុមហ៊ុន ស៊ិ​ក​ផ្លាស អ៊ី​ន​ដាស​ស្ទ្រី (SIX PLUS INDUSTRY Co., LTD) ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កណ្តាល ឃុំ​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ពុល​ដួលសន្លប់​បន្តបន្ទាប់​ជាច្រើន​រយ​នាក់ ​។

ស្ត្រី​ម្នាក់​ដែលជា​កម្មករ​នៅក្នុង​រោងចក្រ​​ម្នាក់​បាន​និយាយ​ថា កម្មករ​បាន​ពុល​ដួលសន្លប់​នៅពេល​ព្រឹក​ម៉ោង ៧ និង ៣០​នាទី គឺ​ម៉ោង​ចូលធ្វើការ​។ គាត់​បានបន្ត​​​ថា កម្មករ​ពុល​ដួលសន្លប់ គឺ​មិនដឹង​មកពី​មូល​ហេតុ​អ្វី​ដែរ គឺ​កម្ម​ករទាំង​អស់​​បាន​ហូបតែ​​នំចំណី និង​ទឹកម៉ុណ្ណោះ​​។

​​​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែតបាន​ឲ្យ​ដឹងថា ​កម្មករ​ដែល​ចូលមក​សម្រាក​នៅទីនេះ គឺមាន​ប្រហែល​​ជាង ៣០​នាក់ គឺជា​កម្មការិនី​ទាំងអស់ ហើយ​អាកា​រៈ​របស់​ពួកគាត់​មិនសូវ​ជា​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ល្ហិតល្ហៃ​អស់កម្លាំង​តែប៉ុណ្ណោះ​៕

Related Articles

Back to top button
Close
Close