តុលាការខេត្តកោះកុងកោះ​ហៅមន្រ្តីប៉េអឹម៣រូបជា​សាក្សីក្នុងរឿងបាញ់​សម្លាប់លោក ឈុត វុទ្ធី

នៅ​ថ្ងៃទី​២៨ ​​​​ឧសភា ២០១២ខាង​មុខ​នេះ តុលាការ​ខេត្ត​កោះកុងនឹងកោះហៅ​សាក្សី​ចំនួន​៣រូប​​ឲ្យ​ចូល​មក​បំភ្លឺ​ ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​សាក្សី​ជា​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី រួច​មក។

មន្រ្តី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ​ បាន​ឲ្យ​ដឹង​ថា សាក្សី​ទាំង​៣នាក់​ដែល​តុលាការ​កោះ​ហៅ​នោះ​គឺ​ ​ជា​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ដែល​មាន​វត្តមាន​ក្នុង​ពេល​ដែល​មាន​ការ​បាញ់សម្លាប់ លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​កាល​ពី​ថ្ងៃទី​២៦ ​​មេសា ១មាន​ឈ្មោះ ពុំ រ៉ាវីន អាយុ​៣៧ឆ្នាំ  ២ឈ្មោះប៊ូ អន អាយុ​២៨ឆ្នាំ និង​ ទី​៣​ឈ្មោះឯក សុអឿន អាយុ​២៨ឆ្នាំពួក​គេ។

លោក ឈុត វុទ្ធី ​ប្រធាន​អង្គការ​ធនធាន​ធម្មជាតិ​ រួម​ជាមួយ​មន្រ្តី​កងរាជ​អាវុធ​ហត្ថម្នាក់​ទៀត​ឈ្មោះ អ៊ិន រតនា ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​២៦ ​​មេសា ២០១២ នៅ​តំបន់​វាលបី ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង ខណៈ​ដែល​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​រូប​នោះ​រួម​ជាមួយ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប​ទៀត​ដើរ​ល្បាត​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នោះ៕

Related Articles

Back to top button
Close
Close