​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​រង​របួស​ធ្ងន់​ស្រាល ​៣​នាក់​

Cambodia News

ភ្នំ​ពេញ​៖ កាលពីវេលាម៉ោង ៩៖០៥ នាទីយប់ ថ្ងៃទី ២១ ខែមីនា បុរសចំនួន៣នាក់ បាន​រង​របួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ មួយ​ ស្ថិត​នៅតាមបណ្តោយ ផ្លូវ​ជាតិ​លេខ​៤ មុខតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

​សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមាន ម៉ូតូពីរគ្រឿង មួយ​គ្រឿង​ម៉ាក ស្មាស់ និត​ម៉ូតូ​មួយ​​គ្រឿង​ទៀត​ម៉ាក 67 តួរប្រុស​ បើក​ពីលិច​ទៅ​កើត ក្នុងល្បឿនមធ្យម លុះមកដល់ចំណុច កើតហេតុ ក៏បានប៉ះដៃ ចង្កូតគ្នាតែម្តង ធ្វើ​ឲ្យ​​ម៉ូតូ​ដួលទាំងពីរ បង្កឲ្យមានជនរងគ្រោះ ចំនួនបីនាក់ រងរបួស ប៉ុន្តែជនរងគ្រោះ ខាង​ម៉ូតូ​ស្មាស់​មិន ត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ ដោយ​ចាក​ចេញបាត់ ពីកន្លែងកើតហេតុ ។

រីឯខាងម៉ូតូ 67 ត្រូវបានគេស្គាល់ ទី១-ឈ្មោះ ហួត ស៊ាងហៃ ភេទប្រុស អាយុ ២៣ឆ្នាំ មុខ​របរ កម្មករ រោងចក្រ រស់នៅភូមិ កោះសូទិន ឃុំ​កោះ​សូទិន ស្រុកកោះសូទិន ខេត្ត​កំពង់​ចាម ជាអ្នកបើកម៉ូតូ ៦៧ រងរបួសត្រង់ជង្គង់ខាងឆ្វេង និងដាច់ម្រាមជើង ។ ទី២-ឈ្មោះ ព្រុំ ស៊ីណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិខ្នារ ឃុំគ្រូក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង អ្នកជិះពីក្រោយ រងរបួសរលាត់មុខ ។

​​ក្រោយកើតហេតុ គេបានឃើញ ក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ដឹកជនរងគ្រោះ ជា​បន្ទាន់​ទៅកាន់ មន្ទីរពេទ្យបង្អែក ពោធិ៍​ចិន​​តុង រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក នៅ​កន្លែង​សមត្ថកិច្ច ដើម្បី​ទុក​ប្រគល់ ជូនដល់ ជនរងគ្រោះ នៅពេលក្រោយវិញ៕ ហេង នាង​

Pheak-0278

Related Articles

Back to top button
Close
Close