សកលវិទ្យាល័យថៃមួយ រងការរិះគន់ចំពោះការលើកស្ទួយអ៊ីត្លែរថា ជាវីរជនមួយរូប
សកលវិទ្យាល័យថៃមួយរងការរិះគន់ចំពោះ ការតាំងបង្ហាញរូបគំនូរយ៉ាងធំរបស់អាដូហ្វអ៊ីត្លែរថា ជាវីរជនមួយ រូបនៅក្នុងសៀវភៅត្លុកកំប្លែងនៃរូបភាពវីរជននានា នៅគ្រាដែលសកលវិទ្យាល័យនេះធ្វើពិធីប្រគល់សញ្ញាបត្រដល់សិស្ស។
អ្នក ចូលរួមទាំងឡាយមានការភ្ញាក់ផ្អើល នៅពេលឃើញនិស្សិតទាំងឡាយនៅសកលវិទ្យាល័យជូឡាឡុងកន អបអរសាទរពិធីបុណ្យទទួលសញ្ញាបត្រដោយមានផ្ទាំងគំនូររូបភាពធំៗ បង្ហាញអំពី Superman, Batman, Incredible Hulk ព្រមទាំង Adolf Hitler ។
អាជ្ញាធរ សកលវិទ្យាល័យបានសម្ដែងការសោកស្ដាយក្រោយពីមានការតវ៉ាជំទាស់ជាច្រើន ទៅនឹងផ្ទាំងរូបគំនូររបស់ Adolf Hitler នេះ៕ (Radio Australia)