គ.ជ.ប ​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទៅ​ផ្ទៀង​ផ្ទាត់​ឈ្មោះបោះឆ្នោ​តឲ្យ​បាន​ត្រឹម​ត្រូវ​

Cambodia News

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប បាន​ថ្លែង​ការ​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ត្រូវ​ទៅ​ពិនិត្យ ​និង​ផ្ទៀង​ផ្ទាត់​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​​​។

 Camយោង​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​គ.ជ.ប ​ ឱ្យ​ដឹង​ថា អ្នក​បោះ​ឆ្នោត​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត​នៅ​ពេល​ដែល​ ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ ត្រូវ​បាន​សរ​សេរ​យ៉ាង​ត្រឹម​ត្រូវ ឬ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ ត្រូវ​បាន​សរសេរ​ខុស​តែ​សូរ​ដូច​គ្នា ឬ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ ត្រូវ​បាន​សរសេរ​ខុស​គ្នា​ដោយ​ខុស​អក្ខរា​វិរុទ្ធ​បន្តិច​បន្តួច​ហើយ​មាន​ សូរ​ប្រហែល​គ្នា។

ព្រមគ្នា​នេះ គ.ជ.ប ក៏​បាន​ណែ​នាំ​ផង​ដែរ​ថា ប្រសិន​បើ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ដូច​ជា ខ្វះ ឬ​លើស​ស្រៈ, ព្យញ្ជនៈ, ជើង​អក្សរ, វណ្ណ​យុត្ត​នាំ​ឱ្យ​មាន​សូរ​ដូច​គ្នា​នោះ ត្រូវ​បន្ត​ពិនិត្យ​ លើ​ព័ត៌មាន​​ភេទ, អាយុ និង​អាសយ​ដ្ឋាន​។ ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត ប្រសិន​បើ​ទិន្នន័យ​ពីរ​ដូច​គ្នា​ក្នុង​ចំណោម​ទិន្នន័យ​ទាំង​បី (ភេទ អាយុ, អាសយដ្ឋាន) និង​មិន​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត​ ប្រសិន​បើ​ទិន្នន័យ​ទាំង​បី​ខុស​គ្នា​ទាំង​ស្រុង។

ប្រភព​ដដែល​បន្ត​ថា ​បើ​ក្នុង​ករណី​ឈ្មោះ​ពីរ​ ឬ​ច្រើន​ដូច​គ្នា ឬ​ស្រដៀង​គ្នា​នោះ ត្រូវ​បន្ត​ពិនិត្យ​​ឈ្មោះ និង​ទិន្នន័យ​នៅ​លេខ​ក្បែរ​គ្នា ដើម្បី​ឱ្យ​ប្រាកដ​ថា ឈ្មោះ​មួយ​ណា​ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត​បាន៕

Related Articles

Back to top button
Close
Close