សម្ដេចតេជោ ហ៊ុន សែន ៖ លេខរៀងទី២០មានន័យថា ជាកូនពៅមើលថែម៉ែឪ និងបន្តឈ្នះឆ្នោត

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ មកពីតំបន់នានា ស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបកស្រាយពីលេខរៀងទី២០ ដែលគណបក្សប្រជាជនកម្ពុជា ចាប់បានមានអត្ថន័យសំខាន់ចំនួន២ គឺជាកូនពៅមើលថែម៉ែឪ ក្នុងន័យនេះ បក្សមានភារកិច្ចថែទាំប្រជាពលរដ្ឋនិងប្រទេសជាតិ ហើយបក្សនៅតែបន្តឈ្នះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ត​ថា អត្ថន័យសំខាន់ទាំងពីរនេះ ហាក់ដូចជាទេវតាប្រទាន និងរៀបចំឲ្យ ដោយឆ្នាំនេះចំខួបលើកទី២០ ដែលកម្ពុជាបានបញ្ចប់សង្រ្គាម ហើយធ្វើបុណ្យឲ្យធំ កក្រើកមេឃតែម្ដង ។

សម្ដេចតេជោបាន​បញ្ជាក់ថា អត្ថន័យនៃលេខរៀងទី២០នេះ ក៏សំដៅទៅលើគណបក្សប្រជាជនកម្ពុជា គឺជាកូនពៅ ដែលនៅថែទាំ និងការពារប្រជាពលរដ្ឋ ជានិមិត្តរូបរបស់បក្សប្រជាជន ដែលធ្វើបក្សប្រជាជនបន្តឈ្នះឆ្នោត និងបន្តថែរក្សាបងប្អូន ប្រជាពលរដ្ឋបន្តទៀត ៕

Related Articles

Back to top button
Close
Close