ម៉ូតូ​​ពីរ​​គ្រឿង​​បុក​​គ្នា​​បណ្ដាល​​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ពីរ​​នាក់​​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២១ និង ២៥​នាទី​យប់ ថ្ងៃទី​០១ ខែធ្នូ បុរស​ពីរ​នាក់​បាន​រង​របួស​​ធ្ងន់ធ្ងរ​ក្នុង​ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​ពីរ​ គ្រឿងក្នុង​ល្បឿន​លឿន ហើយ​បុក​គ្នា​ពេញ​ទំហឹង ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ កែង​ផ្លូវ​លេខ ៥១ ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​ចំការមន ។

​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេត​បុរស​ម្នា​ក់​វ័យ​ជាង ២០ ឆ្នាំ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ ១១០ ពណ៌​ខ្មៅ បើកបរ​យ៉ាង​លឿន​តាម​ផ្លូវ​លេខ​៥១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ជិះ​មកដល់​ចំណុច​កែង​ផ្លូវ​ព្រះសីហនុ ស្រាប់​តែ​មាន​ម៉ូតូ CD មួយ​គ្រឿង ពណ៌​ខ្មៅ ដែល​បើកបរ​ដោយ​យុវជន​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូចគ្នា លុះដល់​ផ្លូវ​កែង​ពួកគេ​មិនបាន​បន្ថយល្បឿន​ស្រាប់តែ​ម៉ូតូ​ទាំងពីរ​គ្រឿង​ បុក​គ្នា​ពេញទំហឹង​​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ។

​ក្រោយ​ពេល​​កើតហេតុម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង ​ត្រូវ​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នានា​ជិត​ចំណុច​ កើត​ហេតុ ។​ ​ចំណែក​​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ដើម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​ តាម​ផ្លូវ​ច្បាប់៕

ដោយ៖ ហេង នាង​

1418_DSC00036

Related Articles

Back to top button
Close
Close