សាលារាជធានី ហាមគណបក្សនយោបាយ ដង្ហែក្បួនឃោសនា តាមបណ្តោយផ្លូវមួយចំនួន
Cambodia News
ភ្នំពេញ៖ ដើម្បីសម្រួលការ កកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ក្នុងពេលឃោសនា រកសំឡេងឆ្នោត របស់គណបក្ស នយោ បាយ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យក្បួនដង្ហែ លើវិថីមួយចំនួន ដែលមានចរាចរណ៍ មមាញឹកជៀសវាងការកកស្ទះចរាចរណ៍។
វិថី ដែលហាមឃាត់នោះ រួមមាន៖ កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុប មន្ទីរពេទ្យ ព្រះអង្គឌួង) , មហាវិថីសហព័ន្ធរុស្ស៊ី កំណាត់ មហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុប បេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់ផ្លូវទេពផន (ចាប់ពីកែងស្តុប មហាវិថីព្រះមុនីវង្ស ដល់ស្តុបនាងគង្ហីង),កំណាត់មហាវិថីម៉ៅសេងទុង (ចាប់ពី ស្តុបពេទ្យចេនឡា ដល់ស្តុបទេពផន), កំណាត់ មហាវិថីព្រះសីហនុ (ចាប់ពីនាគបាញ់ទឹក វិថីសុធារស ដល់ស្តុបអតីតមន្ទីរពេទ្យចិន), មហាវិថីព្រះសុរាម្រិត និងផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ ផ្លូវលេខ២៨៤ និងផ្លូវ លេខ១៩) កំណាត់ ផ្លូវសុធារស (ចាប់ពីកែងផ្លូវលេខ១៥៤ ដល់មហាវិថីព្រះសីហនុ) ។
ទីប្រជុំជនមួយចំនួន ក៏ត្រូវបានសាលារាជធានីភ្នំពេញស្នើមិនឲ្យមានការដង្ហែក្បួនឃោសនា រកសំឡេងឆ្នោតផងដែរ ដូចជា ផ្លូវជុំវិញផ្សារថ្មី ផ្លូវជុំវិញផ្សារអូឫស្សី ផ្លូវជុំវិញផ្សារអូឡាំពិក ផ្លូវជុំវិញផ្សារទួលទំពូង ផ្លូវជុំវិញផ្សារដេប៉ូ ផ្លូវជុំវិញផ្សារដើមគរ។
ទីសាធារណៈជៀសវាងរួមមាន ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំង មូល ទីធ្លារូបសំណាកលោកយាយពេញ សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ និងសួនច្បារសម្តេចហ៊ុន សែន សួនព្រះបរមរាជវាំង ទីធ្លាព្រះមេរុ សួនមុខវត្តបទុមវតី (តែអនុ ញ្ញាតជូននៅទីវាលការីឡាចុង ខាងត្បូង សួនវត្តបទុមវតី)៕