ហ៊ុន ​សែន ​ស្នើ​ឲ្យ​កម្មករត្រូវ​ថែរ​ក្សា​រោង​ចក្រ​កាត់ដេ​រ​

Cambodia News

ខេត្តកណ្តាល ​៖​ នៅ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៅ​វិទ្យាល័យ​ពីរ​កន្លែង​ ក្នុង​ខេត្តកណ្តាល​ នា​ព្រឹក​​ថ្ងៃទី​១៩ មិថុនា នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន​សែន បាន​ស្នើ​ឲ្យ​បងប្អូន​កម្មករ​ និង​ក​ម្មា​ការ​នី​ ត្រូវ​ថែរក្សា​រោងចក្រ​កាត់ដេរ។​

កម្មាការនី កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា។
កម្មាការនី កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា។

ការ​អំពាវនាវ​នេះ​ បាន​ធ្វើ​ឡើង​សារ​ជា​ថ្មី​ ដោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក្រោយ​ពេល​ដែល​រោងចក្រ​កាត់ដេរ​កម្ពុ​ជាមួយ​ចំនួន​ បាន​ប្រឈម​មុខ​នឹង​ការ​បិទទ្វារ​ដោយសារ​តែ​បាតុកម្ម​។

លោក​​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ រោងចក្រ​ គឺជា​ឆ្នាំងបាយ​ មិន​ត្រូវធ្វើ​បាតុកម្ម​តវ៉ា​អ្វី​ ដែល​នាំ​ឲ្យ​ថៅកែ​ខឹង​សម្បារ​ ហើយ​ដក​ទុន​ឈប់​វិនិយោគ​នៅ​កម្ពុជា​ឡើយ​។​

គួរ​រំលឹក​ដែរ​ថា​ នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ​ ឧស្សាហកម្ម​កាត់ដេរ​ និង​វាយនភ័ណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​អះអាង​ថា​បាន​ចំណាយ​ប្រមាណ​ជា​៧៥៣​លាន​ដុល្លារ​ លើ​ការ​នាំ​ចូល​វត្ថុធាតុដើម​ នឹង​លក់​ចេញ​ផលិតផល​សម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ បាន​តម្លៃ​១,៣៤​ពាន់​លាន​ដុល្លារ​ ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​ កម្ពុជា​ បាន​អះអាង​ថា​ នៅ​ក្នុង​រង្វង់​៣​ខែ​ ដើមឆ្នាំ​២០១៣​នេះ​ តម្លៃ​នៃ​ការ​នាំ​ចេញ​ផលិតផល​សម្រេច​ របស់​ឧស្សាហកម្ម​នៅ​កម្ពុជា​ គឺ​កើន​១៧,៥%​ រីឯ​តម្លៃ​នៃ​ការ​នាំ​ចូល​វត្ថុធាតុដើម​វិញ​ គឺ​កើន​១៨,៣%​ ។​

សព្វ​ថ្ងៃនេះ​ផលិតផល​កាត់ដេរ​ត្រូវ​ បាន​គេ​ដឹង​ថា​ គឺ​មាន​ទំហំ​ប្រមាណ​ជា​៨០%​ នៃ​តម្លៃ​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ ខណៈ​ដែល​មក​ដល់​ពេល​នេះ​ រោងចក្រ​ដែល​ជា​សមាជិក​នៃ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​គឺ​មាន​ប្រមាណ​ជា​៥០០ ​រោងចក្រ​ ៕

Related Articles

Back to top button
Close
Close