លោក ហ៊ុន សែន បដិសេធថា លោកមិនមាន Account ក្នុង facebook ទេ
Cambodia News
ខេត្តកណ្តាល៖ ក្នុងពិធីសម្ពោធអគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន អង្គពពាយ និងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានប្រកាសថា សម្តេចមិនដែលមាន Account ក្នុង facebook នោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ខុទ្ទកាល័យរបស់លោក ក៏ធ្លាប់បានប្រកាសបដិសេធពីឈ្មោះសម្តេច នៅក្នុងហ្វេសប៊ុករួចហើយ។ ដូច្នេះសម្តេច ផ្តាំផ្ញើរទៅយុវជនអ្នកលេងហ្វេសប៊ុក ឲ្យដឹងថា សម្តេចមិនមាន Account ផ្ទាល់ខ្លួន ក្នុងហ្វេសប៊ុកឡើយ។
ផ្ទុយទៅវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា បើសិនជាសម្តេច មាន facebook មែននោះ គ្រាន់តែសមាជិកគណបក្សប្រជាជនកម្ពុជា ចុច Like ក៏ឈ្នះបក្សប្រឆាំង ដូចអ្វីដែល IRI បានប្រកាសពីលទ្ធផលនៃការស្ទង់មតិ ក្នុងពេលកន្លងមក អំពីប្រជាប្រិយភាពរបស់សម្តេច។
សូមរម្លឹកថា សេចក្តីប្រកាសបដិសេធរបស់សម្តេចហ៊ុនសែន ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីលោកសមរង្ស៊ី កាលពីថ្ងៃអាទិត្យ ទី១៦មិថុនា ឆ្នាំ២០១៣ បានជួបជាមួយនឹងក្រុមយុវជន តាមវិដេអូខនហ្វឺរេន ពីក្រៅប្រទេស ហើយប្រកាសពីជ័យជម្នះរបស់លោក នៅក្នុងហ្វេសប៊ុក លើសម្តេចហ៊ុនសែន៕