ក្នុងគ្រាមានគ្រោះមហន្តរាយ វិទ្យុជាប្រភពផ្តល់ព័ត៌មានគួរឲ្យទុកចិត្តបាន
Cambodia News
ភ្នំពេញ៖ នៅក្នុងសិក្ខា សាលាស្តីពី តួនាទីវិទ្យុក្នុងការគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយ ធម្មជាតិ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា ស្ថានីយ៍វិទ្យុនៅតាមខេត្តនានាគឺជាប្រភពផ្តល់ព័ត៌មានគួរឲ្យ ទុកចិត្តបាន ជាពិសេសក្នុងគ្រា មានគ្រោះមហន្តរាយ ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងទៀតថា ស្ថានីយ៍វិទ្យុខេត្តត្រូវបានប្រើ ប្រាស់ដោយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នជំនាញ ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកាសអាសន្ននៅ មុននិងក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ ។ ដោយស្ថានភាពទីកន្លែងនិងការពង្រាយ ប្រជាពលរដ្ឋនៅពាសពេញផ្ទៃប្រទេសនោះ វិទ្យុគឺតែងតែជាមធ្យោបាយដំបូងគេដែលសាធា រណជនងាកទៅរកដើម្បីស្វែងយល់ និងទទួលបានការណែនាំដោយផ្ទាល់ក្នុងការទទួលព័ត៌ មាន ។
លោករដ្ឋមន្ត្រី យល់ឃើញថា ការផ្តល់ព័ត៌មាន និងសារពេលមានអាសន្ន ដោយគ្រោះធម្មជាតិ មិនគួរធ្វើឡើងតែនៅពេលមុនអំឡុពេលមានអាសន្ន និងក្រោយពេលគ្រា មានអាសន្នប៉ុណ្ណោះទេ គួរតែមានដំណោះស្រាយមួយដែលត្រូវធ្វើជាប្រចាំ ហើយវិទ្យុត្រូវតែ បន្តជូនដំណឹងជាប្រចាំដល់អ្នកស្តាប់៕