នគរបាល​ប្រ​ឆាំង​កុប្បកម្ម​បង្រ្កាប​បាតុកម្ម​នៅ​ទួកគី

នគរ​បាល​ប្រ​ឆាំង​កុប្បកម្ម​ទួក​គី​ បាន​ធ្វើ​ ការ​បង្រ្កាប​ក្រុម​បាតុករ​រាប់​ពាន់​នាក់​នៅ​ទីលាន Taksim កាល​ពី​ព្រឹក​ព្រលឹម។ ក្រុម​នគរបាល​បាន​ហាម​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ទីលាន​នេះ​ពេញ​មួយ​ថ្ងៃ​ ដោយ​ប្រើ​កាណុង​បាញ់​ទឹក គ្រាប់​កាំ​ភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

ក្រុម ​អ្នក​តវ៉ា​បាន​វាយ​ប្រហារ​លើ​ក្រុម​នគរបាល​វិញ​ដោយ​ ប្រើ​ផាវ ដុំ​ថ្ម និង​ដប​ស្រា។ លោក​នាយក​រដ្ឋ​មន្ត្រី Recep Tayep Erdogan បាន​ប្រកាស​ថា​លោក​មិន​អាច​អត់​ធ្មត់​ជា​មួយ​ក្រុម​បាតុករ​បាន​ទៀត​ទេ។

ទោះ ​ជា​យ៉ាង​នេះ​ក្តីនៅ​ពេល​ល្ងាច​នគរបាល​ហាក់​បី​ដូច​ជា​អនុញ្ញាត​ឲ្យ​ក្រុម​ អ្នក​តវ៉ា​រាប់​ពាន់​នាក់​ចូល​ទៅ​ក្នុង​ទីលាន​នោះ​វិញ បន្ទាប់​មក​នគរបាល​បាន​ចាប់​ផ្តើម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​កាន់​ ហ្វូង​មនុស្ស ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​ក៏​កាន់​តែ​មាន​ភាព​តានតឹង​ឡើង។

អភិបាល ​ក្រុង​អ៊ីស្តាន់​ប៊ុល​មាន​ប្រ​សាសន៍​ថា នគរបាល​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​រហូត​ដល់​ក្រុម​អ្នក​តវ៉ា​ចាក​ចេញ​ អស់។ បើ​តាម​រូបភាព​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ភ្លើង​ឆេះ​យ៉ាង​ធំ​មួយ​នៅក្បែរ​កន្លែង​តវ៉ា៕ (Radio Australia)

Related Articles

Back to top button
Close
Close