អូស្រ្តាលីជំរុញការអនុម័តច្បាប់ទប់ស្កាត់ការគេងប្រវ័ញក្នុងការផ្តល់ទិដ្ឋាការការងារឲ្យជនបរទេស
រដ្ឋាភិបាលអូស្រ្តាលី កំពុងតែជំរុញឲ្យមានការអនុម័តច្បាប់ដើម្បីបង្ករាទៅលើអ្វីដែល គេពិពណ៌នាថាការសាយភាយការគេងប្រវ័ញក្នុងការផ្តល់ទិដ្ឋាការ សម្រាប់ធ្វើការនៅអូស្រ្តាលីទៅឲ្យជនបរទេស។
កាល ពីដើមឆ្នាំនេះ គណបក្សពលកររបស់រដ្ឋាភិបាលអូស្រ្តាលី បានបង្ហាញពីផែនការថានឹងរឹតបន្តឹងប្រព័ន្ធទិដ្ឋាការលេខ ៤៥៧ ដោយសារមានការសាយភាយការគេងប្រវ័ញក្នុងប្រភេទទិដ្ឋា ការមួយនេះ ។ យ៉ាងណាមិញ គណបក្សប្រឆាំងនេះបាននិយាយថា រដ្ឋាភិបាលពុំទាន់មានសកម្ម ភាពលើផែនការរឹតបន្តឹងនេះនៅឡើយទេ ហើយតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចនេះ ក៏បានសម្ដែងពីកង្វល់របស់ខ្លួនថាតើការផ្ដោតចំណាប់អារម្មណ៍ទៅ លើបញ្ហាទិដ្ឋាការលេខ៤៥៧នេះ ចាំចាប់ដែរឬយ៉ាងណា។
យ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍លោក Brendan O’Connor បានមានប្រសាសន៍ថា ចាំបាច់ត្រូវតែមានការផ្លាស់ប្តូរ ហើយលោកនឹងស្នើឲ្យមានការអនុម័តច្បាប់នេះទៅកាន់រដ្ឋសភាដើម្បី ធានាថាពលករដែលមកពីប្រទេសផ្សេងៗមិនអាចជំនួសពលករអូស្ត្រាលីឡើយ ។
ក្នុង សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបានបញ្ជាក់ថាចលនាសហភាព នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការតាក់តែងច្បាប់មួយនេះ ប៉ុន្តែក៏មានការព្រមានផងដែរថាក្រុមពលករទំនងជានឹងរិះគន់ ទៅលើការអនុម័តច្បាប់ថ្មីនេះថាជាភាពគ្មានប្រយោជន៍ក្នុងការវាយ ប្រហារទៅលើច្បាប់ដែលមានប្រសិទ្ធិភាពទៅហើយនោះហើយ៕ (Radio Australia)