លោកស្រី Aung San Suu Kyi ប្រកាស​​ឈ​រឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី

មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ មីយ៉ាន់ម៉ា លោក​ស្រី Aung San Suu Kyi បាន​ប្រកាស​ពី​ចេតនា​របស់​ខ្លួន ក្នុង​ការ​ឈ​រឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ។

ក្នុង​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ប្រចាំអាស៊ីបូព៌ា ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នាទីក្រុង រ៉ង់ហ្គូន ​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី Suu Kyi បាន​ថ្លែង​សេចក្តី​ប្រកាស​របស់​ខ្លួន​ទៅ​កាន់​ប្រតិភូ​ចូលរួម​ទាំងឡាយថា មីយ៉ាន់ម៉ា​ ថ្មីៗ​នេះ​ បាន​ធ្វើ​កំនែរ​ទម្រង់​នយោបាយ​ ដ៍​ខ្លាំង​ក្លាមួយ​ ដែល​ជា​កត្តា​នាំ​ទៅ​ដល់​មាគ៌ា​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។

យ៉ាង​ ណាក្តី ស្ថិត​ក្រោម​ក្រប​ខ័ណ្ឌ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ជនណា​ដែល​មានសមាជិក​គ្រួសារ​ ជា​ប្តី​ប្រពន្ធ ឬជា​កូន ដែល​មាន​សញ្ជាតិ​បរទេស ជន​នោះ​ ពុំ​ត្រូវ​អាច​អនុញ្ញាត​ឲ្យ​ឈឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ឡើយ៕(Radio Australia)

Related Articles

Back to top button
Close
Close