បទវិភាគ​៖ ចាប់ពី​ការអនុវត្ត​ដល់​ការចាក់ឫស​—ទុនវិនិយោគ​បរទេស និង​ប្រទេសចិន​ទទួល​ការ​អភិវឌ្ឍ​ដោយ​ស៊ី​សង្វាក់​គ្នា​

Cambodia News

ពិព័រណ៍​ពាណិជ្ជកម្ម​និងវិនិយោគ​អន្តរជាតិចិន​លើកទី២៦​បាន​បើកធ្វើនៅ​មជ្ឈមណ្ឌល​ពិព័រណ៍​​អន្តរជាតិ​​ក្រុង Xiamen ​ខេត្ត Fujian ​ពីថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែកញ្ញា​កន្លងទៅ​នេះ ។ ​ក្នុង​នា​ម​ជាពិព័រណ៍​ថ្នាក់ជាតិ​តែមួយគត់​របស់ចិន​ដែលចាត់ទុក​​ការវិនិយោគជា​ប្រធានបទ ហើ​យ​​ក៏​​ជា​​ពិ​ព័រ​ណ៍វិនិយោគ​អន្តរជាតិដែល​រៀបចំធ្វើ​នៅឆ្នាំ​ចាប់ផ្តើមនៃ​ការ​អនុវត្ត​“ផែនការ​អភិ​វឌ្ឍ​ន៍​ជាតិ​៥ឆ្នាំទី១៥” ​ពិព័រណ៍​លើកនេះ​មានចំណុច​លេចធ្លោ​ជាច្រើន ។ ឧទាហរណ៍​ដូចជា ​មាន​ស្ថាប័ន​រដ្ឋាភិបាល​និងគណៈប្រតិភូ​សហគ្រាស​ឧស្សាហកម្មនិង​ពាណិជ្ជករជាង​១២០០​មក​ពី​ប្រ​ទេស​និងតំបន់ចំនួន​១២៩ ព្រមទាំង​អង្គការអន្តរជាតិ​ចំនួន​៣០ចូលរួម ដោយ​ចំនួន​ប្រទេស​និងចំនួន​គណៈប្រតិភូ​សហគ្រាស​សុទ្ធតែ​បំបែក​កំណត់​ត្រា​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសា​ស្ត្រ​ ។ ​ទំហំតាំង​ពិព័រណ៍​កើនឡើង​៨ម៉ឺនម៉ែត្រក្រឡា​បើប្រៀបធៀប​នឹង​លើកមុន ដោយ​ទ្រង់ទ្រាយ​បំបែក​​កំណត់ត្រា​ថ្មី​ម្តងទៀត​ ។ ពិព័រណ៍​លើក​នេះ​ បាន​កំណត់​យក​ប្រ​ទេស​ហ្វាំង​ឡង់​និងអារ៉ាប៊ី​សាអូឌីតជា​”ប្រទេសភ្ញៀវ​កិត្តិយស​ទាំង២”ជាលើក​ដំបូងដែល​បានពង្រីក​”រង្វង់​មិត្ត​ភក្តិ” នៃ​កិច្ចសហប្រតិបត្តិការ​វិនិយោគសកល​បន្ថែម​ទៀត ​បានរៀបចំ​ប្លុក​ពិសេស​សម្រាប់​កម្លាំង​ផលិតកម្ម​គុណភាពថ្មីនិង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​សហ​គ្រាស​ពិសេ​សនិងថ្មី ដើម្បីតាំង​បង្ហាញ​ពី​សមិទ្ធផល​ច្នៃប្រឌិតថ្មី​ដូចជា មនុស្សយន្ត ឧបករណ៍​ឆ្លាតវៃ និង​ម៉ូដែលធំ​ឧស្សាហកម្មជាដើម…

ក្នុងនាមជា​អ្នកចូលរួម​ដ៏សំខាន់​នៃការធ្វើ​ទំនើបកម្ម​តាមបែបផែនចិន ជានិច្ចកាល ទុនវិនិ​យោគ​បរទេស​តែងតែ​ចាត់ទុក​ប្រទេសចិន​ជាដែនដី​ពេញនិយម​ដែលមាន​សក្តានុពល​សម្រា​ប់​ការវិនិយោគ ។ គិត​មកទល់​ចុងឆ្នាំ ២០២៥ ចំនួន​សហគ្រាស​ទុនវិនិយោគ​បរទេស​នៅ​

ចិន​មានចំនួន ៥៣,៣ ម៉ឺន​សហគ្រាស ហើយ​ទំហំទុន​វិនិយោគ​បរទេសដែល​មានស្រាប់​មាន​ទំហំ​ជិត៤ទ្រីលាន​ដុល្លារអាមេរិក ​។ ក្នុងរយៈពេល​៥ឆ្នាំកន្លង​ទៅ គិត​ជាមធ្យម​ក្នុង​មួយ​ឆ្នាំ​ចំនួន​សហគ្រាស​បរ​ទេស​បាន​កើនឡើង​៤,៥% ​ហើយទំហំសរុប​បាន​កើនឡើង​៣,៦%។ ក្រ​សួង​ពាណិជ្ជកម្មចិន​បានថ្លែងថា តក្កវិជ្ជា​អភិវឌ្ឍន៍​របស់ទុន​​វិនិយោគ​បរទេសនៅចិន​កំពុង​ឆ្លង​កាត់​ការផ្លាស់ប្តូរ​យ៉ាងស៊ីជម្រៅ៖ ពី”ការ​ផ្តោតលើ​ថ្លៃ​ដើម” ទៅជា”ការ​ផ្តោតលើគុណ​តម្លៃ”​ ពី “ការ​បំពេញចន្លោះ​ប្រហោង” ទៅជា​ “ការពូន​ជ្រំកម្លាំង​ជាក់​ស្តែង​” និងពី “ការ​ធ្វើ​អា​ជីវ​កម្ម​ដោយ​ឯករាជ្យ” ទៅជា “ការ​អភិវឌ្ឍ​ដោយ​សហការគ្នា”។

ដូចនេះ​ “កាលានុវត្តភាព​ចិន ២.០” បាន​ក្លាយជា​ពាក្យដែល​លើកឡើង​ជាញឹកញាប់​នៅក្នុង​ពិ​ព័រណ៍​លើកនេះ ។ តើត្រូវ​ក្តាប់ជាប់​យ៉ាងដូចម្តេច? ចម្លើយគឺស្ថិត​ក្នុងពាក្យគន្លឹះ​ដូចជា ទីផ្សារ ​ការច្នៃប្រឌិតថ្មី និង​ការបើកទូលាយ ។

ទីផ្សារគឺជា​ធនធានដ៏​កម្របំផុត​​លើពិភពលោក​បច្ចុប្បន្ន ​។ ទុនវិនិយោគ​បរទេស​​បាន​សម្គា​ល់​ឃើញ​ជាទូទៅថា ឈុតឆាក​អនុវត្តដ៏​សម្បូរបែប ផ្នែក​អ្នកប្រើប្រាស់​ដែលស្វែងរក​ភាពថ្មី និង​បម្រែបម្រួល ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ីខាង​បច្ចេកវិទ្យា​ដែលផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស​របស់​ចិន បានផ្តល់​ជីវជាតិសម្រាប់​ការច្នៃប្រឌិតថ្មី​ដល់ពួកគេ ។

ពីការអនុវត្តដល់​ការចាក់ឫស—ជម្រើស​ដោយម្ចាស់​ការ​របស់សហគ្រាស​ទុន​វិនិយោគ​បរ​ទេស​បានបញ្ជាក់ពី​កម្លាំងទាក់ទាញ​ដ៏ខ្លាំងក្លានៃ​ការបើក​ទូលាយ​ប្រកបដោយ​​កម្រិតខ្ពស់​របស់​ចិន ។ ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​មិនថា​ការលុបបំបាត់​ទាំងស្រុងនូវ​កំហិតលើ​ការ​អនុញ្ញាត​ឱ្យទុនវិនិយោគ​បរទេសចូលទីផ្សារ​របស់ចិន ​និង​ពង្រីក​ការអនុញ្ញាតឱ្យ​ចូលទីផ្សារ​ និង​វិស័យ​បើក​ទូលាយ​ដោយ​ផ្តោតលើ​វិស័យ​ឧស្សាហកម្ម​សេវាកម្ម ឬក៏​ការអនុវត្ត​ជាក់ស្តែង​

ដោ​យ​គ្រប់​ជ្រុង​ជ្រោយ​នូវការ​ផ្តល់​ផល​អនុគ្រោះ​ដូចគ្នានឹង​ជនជាតិចិនដល់​សហគ្រាស​ទុនវិនិយោគ​បរទេស និងការធ្វើឱ្យ​មាន​សុក្រឹតភាព​នូវប្រព័ន្ធ​ធានា​សេវាកម្ម​និង​វិនិយោគ​នៃ​ពា​ណិជ្ជករ​បរទេស​ក៏ដោយ ក៏​ចិនបាន​ធ្វើកិច្ច​ខិតខំប្រឹងប្រែង​ជាប់​រហូត​មក ដើម្បី​ធ្វើ​ឱ្យ​សហ​គ្រាសទុន​វិនិយោគ​​បរទេសមាន​ឆន្ទៈមកធ្វើ​អាជីវកម្ម​ និងទទួល​ការ​អភិវឌ្ឍ​ឱ្យបានល្អ ។

នៅខាងក្រៅ​សាល​ពិព័រណ៍ ជំនឿ​ចិត្តបែបនេះ​កំពុងប្រែក្លាយ​ទៅជា​សកម្មភាព​ជាក់ស្តែង ។ ពេ​ល​ថ្មីៗ​កន្លងទៅនេះ ​ក្រសួង​ពាណិជ្ជកម្ម​ចិនបាន​បន្ថែមគម្រោង​វិនិយោគ​ទុន​បរ​ទេស​សំ​ខា​ន់ៗ​ថ្នាក់ជាតិចំនួន ៨៤ ដែលមាន​ទំហំវិនិយោគ​សរុប ១៩,៤៦ ពាន់លាន​ដុល្លារ​អាមេរិក ពាក់​ព័ន្ធនឹង​វិស័យ​ឧបករណ៍​គ្រឿងយន្ត ថាមពល​គីមី ​ឧស្សាហកម្ម ​រថយន្តនិង​សុខាភិបាល​ជា​ដើម ។ អ្នកវិភាគ​​បាន​យល់ឃើញថា ​នេះបានផ្តល់​ឱកាសថ្មីសម្រាប់​ឱ្យ​​ទុនវិនិយោគ​បរ​ទេស​ក្តាប់ជាប់”​កាលានុវត្តភាព​ចិន ២.០”។

ពិព័រណ៍​​លើកនេះ​បានបិទ​បញ្ចប់ហើយ​ ប៉ុន្តែរឿងរ៉ាវនៃ​ការវិនិយោគ​នៅប្រទេសចិន​នៅ​តែ​បន្ត​ទៀត ​។ ជម្រើសដោយ​ម្ចាស់​ការ​របស់​ទុនវិនិយោគ​បរទេស​បានបញ្ជាក់ថា “ការធ្វើដំ​ណើ​រ​រួមជាមួយ​ប្រទេសចិន គឺ​ហាក់ដូចជា​ការធ្វើដំណើរ​ស្របជាមួយ​កាលានុវត្តភាព ការ​ជឿ​ជាក់​ប្រទេសចិន​គឺជឿជាក់​ថ្ងៃអនាគត ហើយ​ការវិនិយោគ​នៅប្រទេស​ចិន​គឺ​ជា​ការ​វិនិយោគ​ដើម្បីថ្ងៃ​អនាគត” ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close