ចាប់នារីរត់តុរំលោភនាងសំពះប្រាប់ថា កើតអេដស៍ក៏នៅតែរំលោភ
Cambodia News
ភ្នំពេញ ៖ កាលពីវេលា ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ នារីរត់តុម្នាក់ ត្រូវក្រុមក្មេងស្ទាវ ៣នាក់ចាប់ រំលោភបូក ទោះបីជានាងលើកដៃសំពះប្រាប់ថា កើតអេដស៍ក៏នៅតែរំលោភ រហូតដល់កណ្ដាលយប់ជិតភ្លឺនៅក្នុងចម្ការដាំជីរ នៅភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ។
នារីរងគ្រោះដែលត្រូវក្មេងស្ទាវ៣ នាក់ចាប់រំលោភបូកនោះឈ្មោះម.ច.ធ. អាយុ២៩ឆ្នាំ មុខរបររត់តុតាមភោជនីយ ដ្ឋាន មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។ រីឯជន សង្ស័យ៣នាក់ដែលធ្វើសកម្មភាពចាប់ រំលោភនារីខាងលើមាន ១-ឈ្មោះពុធ គារ៉ា អាយុ២៤ឆ្នាំ, ២-ឈ្មោះរៀម មនោ អាយុ១៨ឆ្នាំ និង៣-ឈ្មោះគឹម បញ្ញា អាយុ២២ឆ្នាំ ។ ពួកគេទាំង៣នាក់ជាសិស្ស និងរស់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
ប្រភពពីនារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្ទាវទាំង៣ នាក់បានចូលទៅហូបចុកនៅភោជនីយ រ៉ូមែនទិក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ១ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ហើយពេលនោះនាងក៏ជាអ្នកបម្រើតុនៅ ហាងនេះដែរ ។
ក្រោយពេលហូបចុកដល់ ពាក់កណ្ដាលអធ្រាត្រជនសង្ស័យទាំង៣ នាក់បានល្បួងលួងលោមនាងថាទៅរាំ លេងនៅក្លិបកម្សាន្ដនៅកណ្ដាលក្រុង ភ្នំពេញ នាងក៏សុខចិត្ដទៅរាំលេងជា មួយពួកគេ ហើយបានឡើងជិះម៉ូតូម៉ាក អាយខន ពាក់ស្លាកលេខ ភ្នំពេញ 1AB- 7738 ពណ៌ផ្កាឈូកលាយស ដោយជិះ ម៉ូតូ១គ្រឿងគ្នា៤នាក់ ។
ក្រោយពេលឡើង ជិះម៉ូតូនេះរួចមកក្មេងស្ទាវទាំង៣នាក់ មិនបានជិះសំដៅទៅក្រុងភ្នំពេញនោះទេ ផ្ទុយទៅវិញពួកគេបានជិះសំដៅទៅកាន់ ចម្ការដាំជីរដាច់ស្រយាលមួយនៅភូមិ របោះអង្កាញ់ សង្កាត់ព្រែកឯង រួចគំរាម កំហែងចាប់នាងរំលោភម្នាក់ម្ដងៗទាល់ តែបានសម្រេច៕