មេដឹកនាំប្រទេស៣ រូបរួមគ្នាលុបបំបាត់ភាពក្រីក្រឲ្យអស់ត្រឹមឆ្នាំ ២០៣០
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូលរួមជាមួយនឹងបណ្តាមេដឹកនាំពិភពលោកដើម្បីជំរុញឲ្យអង្គការសហ ប្រជាជាតិលុបបំបាត់ភាពក្រីក្រឲ្យអស់ត្រឹមឆ្នាំ ២០៣០។
ប្រធានាធិបតីពីររូបរបស់ឥណ្ឌូណេស៊ី លោក Susilo Bambang Ydhoyono និងសាធារណរដ្ឋលីបេរី លោកស្រី Ellen Johnson Sirleaf និងនាយករដ្ឋមន្រ្តីរបស់ចក្រភពអង់គ្លេស លោក David Cameron បានមានប្រសាសន៍រូមគ្នាថា គួរតែមាន “ការផ្លាស់ប្តូរ” ក្នុងការផលិតផលិតផល និងការធ្វើអាជីវកម្មដើម្បីលុបបំបាត់បញ្ហាសង្គមដ៏ធំៗលើ ពិភពលោកនេះ ។
មេដឹកនាំទាំងបី បានដឹកនាំក្រុមការងារមួយក្រុមដែលមានសមាជិក ២៧នាក់ ទទួលបន្ទុកផ្តល់អនុសាសន៍មួយចំនួនដើម្បីជំនួសឲ្យ គោលដៅសម្រាប់ការអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។
ជាមួយ គ្នានេះដែរ ក្រុមអ្នកដឹកនាំពិភពលោក នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យក្រុមហ៊ុនធំៗទាំងឡាយ ដែលរកចំណូលបានច្រើនជាង ១០០ លានដុល្លារ ធ្វើរបាយការណ៍មួយទៀតស្តីពីផលប៉ះពាល់បរិស្ថាន បន្ថែមទៅលើរបាយការណ៍ចំណូលរបស់ខ្លួន។
ផែនការនេះ គឺជាផ្នែកមួយនៃការព្យាយាមជាអន្តរជាតិដើម្បីសម្រេចឲ្យបាននូវ ចីរភាពបរិស្ថាន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងបញ្ឈប់ភាពក្រីក្រត្រឹមឆ្នាំ ២០៣០ខាងមុខ៕ (Radio Australia)