សិក្ខា​សាលា ​ស្តី​ពី​​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ សារគ​មនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​​(ICT)​ សម្រាប់​ការ​អភិវឌ្ឍន៍​

Cambodia News

ហេង នាង​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៣ នេះ នៅសណ្ឋាគារសាន់ មាន​បើក​សិក្ខាសាលា​មួយ​ស្តីពី «ការ​ប្រើ​ប្រាស់បច្ចេក​វិទ្យា​ សារ​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ (ICT) សម្រាប់​ការ​អភិវឌ្ឍន៍ រៀប​ចំ​ឡើង​ ដោយ​វិទ្យាស្ថាន​បើក​ទូលាយ​ សហការ​ជា​មួយ​ដៃគួរ​អភិវឌ្ឍន៍​ចំ​នួន​​៤ទៀត​មាន​ដូច​ជា សម្ភ័ន្ធភាព​ជាតិ​ឃុំ​សង្កាត់ ជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ សហគមអភិវឌ្ឍន៍សុខភាព​ប្រជាជន និង​អង្គការយុវជន​ខ្មែរ និង​ការ​អភិវឌ្ឍន៍សង្គម​។

លោកស្រី ជឹម ម៉ាណាវី នាយិការអង្គការវិទ្យាស្ថានបើកទូលាយ (រូប ហេង នាង)
លោកស្រី ជឹម ម៉ាណាវី នាយិការអង្គការវិទ្យាស្ថានបើកទូលាយ (រូប ហេង នាង)

សិក្ឋាសាលានាថ្ងៃ​នេះ​ គឺជា​សិក្ខាសាលាមួយ​ ដែល​ត្រូវ​បញ្ជាប់​គម្រោងរយៈពេល​មួយ​ឆ្នាំ​​ ស្តី​ពី​ការ​ពិភាគ្សាការអភិវឌ្ឍន៍ ដែល​គម្រោង​នេះ​ចាប់ផ្តើម​អនុវត្តតាំ​ង​ពី​ដើម​ខែ មិថុនា ឆ្នាំ​២០១២ ហើយ​នឹង​បញ្ជាប់​នៅ​ចុង​​ខែ​ឧសភា ឆ្នាំ​២០១៣នាប៉ុន្មាន​ថ្ងៃ​នេះ​ ។ វេទទិការ​នៃ​ការ​ពិភាក្សា​នេះ​មាន​ការ​ចូល​រួម​ពី​តំ​ណាង​មន្ត្រី​ក្រសួង​នានា ក្រុម​ប្រឹក្សាឃុំ​សង្កាត់ យុជន​ និង​បុគ្គលិកអង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តជាតិ​ ​ប្រមាណ​ជាង ​៣០នាក់​។

គោល​បំ​ណង​នៃ​គម្រោងនេះ​ គោលមាន​​ដៅ​សំ​ខាន់ៗ​ដូច​ជា ជា​ការ​បង្កើត​បរិយាកាស​ ដ៏សមស្រប់ ​សម្រាប់ការ​ពិភាក្សា ជា​ប្រព័ន្ធ​អំ​ពី​ការ​អភិវឌ្ឍន៍​ដល់​យុវជន​ និង​ក្រុមប្រឹក្សាឃុំ សង្កាត់នៅ​ភ្នំ​ពេញ​ និង​បណ្តាល​ខេត្ត​ចំ​នួន​៥ ដែល​បាន​អនុវត្តជាដៃគួរ​ មាន​ដូច​ជា​ខេត្ត​ សៀម​រាប​ បាត់​ដំ​បង​ កណ្តាល កំ​ពង់ឆ្នាង និង​ខេត្តក្រចេះ​។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលានេះ លោក​ស្រី​ ជឹម ម៉ាណាវី នាយិការ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​ បាន​មាន​ប្រសាសន៍ថា  សក្ខាសាលានៅ​ថ្ងៃ​នេះ​​ បាន​ផ្តល់​ឱកាសឲ្យ​មាន​ការ​ពិភាក្សារ អំ​ពី​ការ​អភិវឌ្ឍន៍​ លិទ្ធប្រជាធិបតេយ្យ តាម​រយៈការប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍ និង​ព័ត៌មាន​វិទ្យា ដើម្បី​ផ្សព្វផ្សាយ​ពី លិទ្ធផល​វេទិការពិភាក្សា​ អំ​ពី​យុវជន​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ និង​តួនាទី​យុវជន​ក្នុង​ការ​ពង្រឹង​អភិ​បាល​កិច្ច​ការ​អភិវឌ្ឍន៍មូល​ដ្ឋាន​ ដើម្បី​បែង​ចែក​ បទពិសោធន៍ និង​សមិទ្ធផល​ការ​ងារ​របស់​គម្រោង​។

លោក​ស្រី​បាន​បន្ត​ថា ​បច្ចេកវិទ្យាសារគមនាគមន៍ និង​ព័ត៌មាន​វិទ្យា មាន​សារសំ​ខាន់ណាស់​សម្រាប់​ការងារ​អភិវឌ្ឍន៍លើ​វិស័យ​ សេដ្ឋកិច្ច​សង្គម​​  ហេតុនេះ​ ហើយនៅ​ពេល​ណា​យើង​មាន​​ការ​ប្រាស្រ័យទាក់​ទង​ល្អ​ ពេល​នោះ​សង្គម​យើង​នឹង​មាន​ការ​រីក​ចម្រើន​ល្អ។ ទាំង​អស់​នេះ មាន​គោល​ដៅ​ធ្វើ​ជា​ស្ពាន​ចំ​ណង​ការ​កាត់​បន្ថយ​គំ​លាត​រេខូបនីយកម្ម​ និង​ជា​ជំ​នួយ​សម្រាប់ការ​អភិវឌ្ឍន៍ ដោយ​ជំ​រុញ​នូវ​ការ​ចូល​ទៅ​កាន់​បច្ចេកវិទ្យាប្រាស្រ័យទាក់​ទង​ទំ​នើប​ ដែល​វាជាឧបករណ៍ មួយ​សម្រាប់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។

ជាចុងក្រោយ​ លោក​ស្រី ជឹម ម៉ាណាវី បាន​ថ្លែង​អំ​ណរគុណ​ ដល់​សម្ព័ន្ធភាព​ជាតិ​ឃុំ សង្កាត់ មិង​ក្រសួង​កិច្ច​ការ​នារី​ ដែល​បាន​ផ្តល់ការ​គាំ​ទ្រ ដល់​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​ ដល់​ស្ថាប័ន​ និង​អង្គការ​សហការ​ផ្សេងៗទៀត​ និង​ ដល់​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ចំ​ពោះ​​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​គម្រោងនេះ​ តាំង​ពី​ដើម​ ដល់​ចប់​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​៕

សិក្ខាកាម ដែលអញ្ចើញចូលរួម ក្នុងសិក្ខាសាលា ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) សម្រាប់ការអភិវឌ្ឍន៍ ។
សិក្ខាកាម ដែលអញ្ចើញចូលរួម ក្នុងសិក្ខាសាលា ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) សម្រាប់ការអភិវឌ្ឍន៍ ។ (រូប ហេង នាង​)

Related Articles

Back to top button
Close
Close