ចាក់​​សាំង​​ដុត​​​ស្លាប់ខ្លួន​ឯង​​​​ព្រោះ​ខឹង​​ម្តាយ​​ជំពាក់​​លុយ​​គេ​​ច្រើន​ពេក​​​

សារព័ត៌មាន​ Cambodia News/

ស្វាយរៀង (២១ មិថុនា ២០១៦) ​៖ ​បុរសអ្នករត់រ៉ឺម៉កម៉ូតូកង់បី​ម្នាក់​ទិញ​ សាំង​៣​លីត្រ​មកចាក់​ស្រោច​លើ​ខ្លួន ហើយ​ដុត​ធ្វើអត្តឃាត​បណ្តាល​ឲ្យ​ស្លាប់ យ៉ាង​អាណោច​អាធ័ម នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​បឹង​អណ្តែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

បងប្អូន​អ្នកជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ដន អាយុ ២៨​ឆ្នាំ មុខរបរ​ជា​អ្នករត់​រឺ​ម៉ក់​កង់​បី មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។
​ប្រភព​ដដែល​បន្តទៀត​ថា ជនរងគ្រោះ​បាន​ព្យាយាម​ចងក​សម្លាប់ខ្លួន​២​ដង​មកហើយ តែ​ត្រូវ​អ្នកជិតខាង​ជួយសង្គ្រោះ​ទាន់ ទើបតែ​ពេលនេះ បានសម្លាប់​ខ្លួន​ដោយ​ដុត​ខ្លួនឯង​តែម្តង​។​

ជនរងគ្រោះ​បាន​និយាយថា ខ្លួន​ខ្មាស​គេ​ណាស់ ដោយសារ​ម្តាយ​ជំពាក់​លុយ​អង្គការ និង​អ្នកស្រុក​ច្រើនពេក​៕

៦

 

Related Articles

Back to top button
Close
Close