កម្ពុជា-អាមេរិក ធ្វើ​សម​យុទ្ធ​ឆ្មាំ​អង្គរ​រួម​​គ្នា​ ពី​ថ្ងៃ​ទី​ ១៦-២៩ ឧសភា

Cambodia News

ភ្នំ​ពេញ​៖ សហរដ្ឋអាមេរិកនិង​រាជរដ្ឋាភិបាល​កម្ពុជា នឹងចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​យោធា​រួមគ្នា ដែលមាន​ឈ្មោះថា ឆ្មាំ​អង្គរ ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០១៣ នៅ​ខេត្តកំពង់ស្ពឺ​។

2013-04-02T065837Z_238472897_GM1E94215HK01_RTRMADP_3_CAMBODIA-630x428យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ ប្រចាំកម្ពុជានៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៣ បានឲ្យ​ដឹង​ថា ​ឆ្មាំអង្គរ​ឆ្នាំ ២០១៣ គឺជា​លំហាត់​សមយុទ្ធ​ទ្វេភាគី​ធំ​មួយ ដែល​ជា​ការ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើ​រយៈពេល​ច្រើន​ឆ្នាំ​ របស់​កង​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក និង​បញ្ជា ការ​ដ្ឋាន​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់ប៉ា​ស៊ីហ្វិក ដើម្បី​ចូល​រួម​ឲ្យ​បាន​សកម្ម​ជាមួយ​កង​យោធពល​ខេមរ​ភូមិន្ទ ហើយ​ពង្រីក​ប្រតិបត្តិ​ការ​ថែ​រក្សាស្ថេរ​ភាព និង​សន្តិភាព។

នៅ​ក្នុង​លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​គឺជា​លំហាត់​សមយុទ្ធ​ទ្វេភាគី​ ប្រចាំ​ឆ្នាំ ដែល​ឧបត្ថម្ភ​ដោយ​កង​កម្លាំង​ទ័ព​សហរដ្ឋ​អាមេ​រិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ី​ ហ្វិក ដោយ​កង​យោធពល​ខេមរ​ភូមិន្ទ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ លំហាត់​សមយុទ្ធ​នេះ​កត់​សំគាល់​ខួប​លើក​ទី ៤ នៃ​លំហាត់​សមយុទ្ធ​ប្រចាំ​តំបន់​ប្រកប​ដោយ​ផ្លែ​ផ្កា និង​មាន​អត្ថន័យ​​យ៉ាង​សំខាន់។

ឆ្មាំ​អង្គរ​ឆ្នាំ ២០១៣ គឺជា​លំ​ហាត់​សមយុទ្ធ​ចុងក្រោយ ក្នុងចំណោម​លំ​ហាត់​សមយុទ្ធ​ដែលមាន​លក្ខណៈ​ស្វិតស្វាញ និង​ច្រើន វិញ្ញាសារ​បន្តបន្ទាប់​គ្នា  ដែលមាន​ធ្វើជា​បន្ត ដើម្បី​លើក​កំពស់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​ ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ស្តី​ពី​ការងារ​តាម​អង្គភាព​ តូចៗដែល​ធ្វើ​បាន​ល្អ ក្នុង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ៕

Related Articles

Back to top button
Close
Close