ពលរដ្ឋអូស្រ្តាលីមួយភាគមានភាពសោះអង្គើយលើបញ្ហានយោបាយជាតិ
បើតាមការស្ទាបស្ទង់មតិមួយ ប្រជាពលរដ្ឋមួយភាគនៅក្នុងប្រទេសអូស្រ្តាលី មិនមានចំណាប់អារម្មណ៍នឹងរឿងនយោបាយជាតិទេ ថ្វីដ្បិតតែការបោះឆ្នោតនឹងឈានមកដល់ក្នុងពេល៤ខែខាងមុខទៀតនេះ។
ការស្ទង់មតិដែលធ្វើឡើងដោយសកលវិទ្យាល័យក្រុងមែលប៊ិន បង្ហាញថាក្នុងចំណោមមនុស្សមួយពាន់នាក់ មានតែ៣៦%ទេ ដែលមានចំណាប់អារម្មណ៍តិចតួចឬគ្មានទាល់តែសោះ។ យ៉ាងណាមិញតួលេខក៏បង្ហាញអំពីការកើនឡើងជាងមុនដែលមានត្រឹមតែ ២៣%នោះ។
ស្របពេលគ្នានេះដែរ ៥៧%នៃពលរដ្ឋដែលត្រូវស្ទង់មតិសម្ដែងនូវការខកចិត្តទៅលើដំណើរ ការសព្វថ្ងៃជុំវិញការពិភាក្សាដេញដោលនយោបាយ។
លោក សាស្រ្តាចារ្យ បណ្ឌិត Denis Muller ប្រចាំនៅសកលវិទ្យាល័យក្រុងមែលប៊ិនមានប្រសាសន៍ថា នេះស្ដែងឲ្យឃើញអំពីការមិនអើពើរបស់ប្រជាពលរដ្ឋទៅលើបញ្ហា នយោបាយ៕(Radio Australia)