ពលរដ្ឋ​បារាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​​អនុញ្ញាត​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា

នៅ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​ បារាំង មនុស្ស​​រាប់​ពាន់​​នាក់​​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ដ៏​ធំ​មួយដែល​រៀប​ចំ​ ឡើង​​ជា​ចុង​ក្រោយ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​ទទួល​ស្គាល់​អាពាហ៍​ ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា​និង​​ការ​ចិញ្ចឹម​កូន។

ព្រឹទ្ធ ​សភា​និង​សភា​តំណាង​រាស្រ្ត​​ក្នុង​រដ្ឋ​សភាជាតិ​បារាំង បាន​អនុម័ត​រួច​ជា​ស្រេច​​ហើយនូវ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​នឹង​ត្រូវ​បើក​ការ​ជជែក​វែកញែក​​ពិភាក្សា​ដើម្បី​បោះ​ឆ្នោត​ក្នុង​ ដំណាក់​កាល​ទី​២​​នៃ​ការ​បង្កើត​ច្បាប់​ នៅ​ថ្ងៃ​អង្គារ​នេះ។

ចំណែក​ឯ ​អភិបាលក្រុង​ប៉ារីស​ដែល​គេ​ដឹង​ជា​ចំហ​ថា ជា​មនុស្ស​ស្នេហា​ភេទ​ដូច​គ្នានោះ គឺ​លោក Bertrand Delanoe បាន​ដឹក​នាំ​ក្បួន​បាតុកម្ម​មួយ​ដោយ​ឡែក​មួយ​ដែរ​​នៅ​ក្រុង​ប៉ារីស ​ដើម្បី​​គាំ​ទ្រ​ច្បាប់​នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close