ឡាវ​គួរ​ផ្តោត​ទៅ​លើ​ការ​ដោះមីន​នៅ​តំបន់​ដី​ដែល​អាច​ប្រើប្រាស់​​បង្កើត​ប្រាក់​ចំណូល​បាន

ក្រុម​អ្នក ​ផ្តល់​ជំនួយ​មួយ​ក្រុម​ឈ្មោះ​ CARE Australia ​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដោះ​គ្រាប់​មីន​នៅ​ក្នុង​ប្រទេស​ឡាវ​ គួរ​ផ្តោត​ទៅ​លើតំ​បន់​ ដែល​អាច​ប្រើប្រាស់​បាន​សម្រាប់​ គោលបំណង​បង្កើត​ប្រាក់​ចំណូល​ប្រសើរ​ជាង​ការ​ដោះ​មីន​លើ​ផ្ទៃដី​ធំ​ដែល​ប្រើ ​ការ​មិន​បាន។

ថ្ងៃ​នេះ​ជា ​ទិវា​អន្តរជាតិ​នៃ ​ការ​យល់​ដឹង​អំពី​គ្រាប់​មីន​ និង​ជំនួយ​ក្នុង​សកម្មភាព​ដោះមីន។​ តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​តំបន់​ដែល​មាន​ផល​ប៉ះពាល់​ដោយ​សារ​គ្រាប់​មីន​ ជាងគេ​​។​​

ប្រទេស​ឡាវ​គឺ​ជា​ប្រទេស​ដែល​ទទួល​រង​ការ​ទម្លាក់​ គ្រាប់​បែក ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ ហើយ​គេ​ជឿ​ថា​ ២៥​ភាគរយ​នៃភូមិ​ករនៅ​ក្នុង​ប្រទេស​ឡាវ​នៅ​មាន​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​​ ប្រកប​ដោយ​គ្រោះថ្នាក់។​

កិច្ច​ខិតខំ​សម្អាត​គ្រាប់​មីន​ មាន​លក្ខណៈ​យឺត​ ហើយ​ចំណាយ​អស់​ថវិកា​ច្រើន ​ដែល​ជា​រឿង​ធម្មតា​ក្នុង​ការ​ដោះគ្រាប់​មីន​ និង​ការ​ពិភាក្សា​ស្ដីពីយុទ្ធសាស្ត្រ​សម្រាប់​ការ​ដោះមីន​ទាំង​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close