ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ
Cambodia News/
បាងកក ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងនៅរសៀលនេះថា ៖ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបន្តថា ៖ សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។
ស្ថានទូតខ្មែរនៅបាងកក កំពុងដំណើរការផ្តល់សេវាជាធម្មតា ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងនារសៀលថ្ងៃសុក្រ ទី៦ ខែមិថុនា នេះថា ស្ថានទូតកំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។
ឯកឧត្តមបានថ្លែងបញ្ជាក់បែបនេះ ដោយសារតែជនរួមជាតិសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិកស្ថានទូត ក្រោយមានការប្រមូលផ្តុំបាតុកម្មមួយកាលពីពេលព្រឹក។ ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា ៕