សម្ថ​​កិច្ច​ឆែក​ឆេរ​ទី​តាំង​ជំរិត​តាម​ប្រព័ន្ធ​អ៊ិន​​ធើ​ណែត​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ២៩នា​ក់​

Cambodia News

ភ្នំពេញ​ ៖​ នៅព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៣ នគរបាល​ផ្នែក​ចារកម្ម​ក្រសួងមហាផ្ទៃ​បាន​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះល្វែង​មួយ​ កន្លែង​ ដែល​សង្ស័យ​ជា​ កន្លែង​រកស៊ី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់​ ក្នុង​នោះ​ស្រី​៩​នាក់​ ។​

ប្រតិបត្ដិការ​ខាងលើ​នេះ​ធ្វើ​ឡើង​តាំងពី​ម៉ោង​៨​និង​៣០​នាទី​រហូត​ដល់​ម៉ោង ​១១​និង​២០​នាទី​ នៅ​ទីតាំង​ផ្ទះល្វែង​លេខ​១៣៥​ ផ្លូវ​លេខ​១៩៩​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ម៉ោង​៨​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៣​ ។​ ​

​បច្ចុប្បន្ន​​ជនសង្ស័យ​ទាំង​២៩​នាក់ត្រូវ​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​កាន់​ ក្រសួងមហាផ្ទៃ​ ដើម្បី​សាកសួរ​ និង​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕ ហេង នាង​

photo-4(4)(1)

 

Related Articles

Back to top button
Close
Close