នៅ​ថ្ងៃ​ទី៥​ ដល់​ទី​​៧​ នឹង​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​បក់​​បោក​ខ្លាំង​

Cambodia News

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​ខែមេសា​ ឆ្នាំ​២០១៣​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​សេចក្ដី​ជូន​ដំណឹង​បន្ទាប់​ពី​សង្កេត​តាមដាន​លើ​ស្ថាន​ភាព​ អាកាសធាតុ​រួច​មក​ឃើញ​ថា​ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៥​ខែមេសា​ឆ្នាំ​២០១៣​ នេះ​ សម្ពាធ​បរិយាកាស​ដែល​បាន​និង​ កំពុង​គ្របដណ្ដប់​មក​លើ​​កម្ពុជា​(​ចាប់ពី​ផ្ទៃដី​រហូត​ដល់​កម្ពស់​ ១.៥០០​ម៉ែត្រ​)​ បាន​ធ្លាក់​ចុះ​ទាប​គួរ​ឱ្យ​ កត់សម្គាល់​ ។

​ដែល​​នឹង​បង្ក​ឱ្យ​កើត​មាន ​ នូវ​បាតុភូត​ធម្មជាតិ​ ដូច​ជា​ភ្លៀង​ ផ្គរ​ រន្ទះ​ លាយឡំ​ជាមួយនឹង​ខ្យល់​កន្ដ្រាក់​កួច​បក់​ បោក​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​ខែមេសា​ ឆ្នាំ​២០១៣​ ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ដ​ មួយ​ចំនួន​ ដូច​ជា​ ៖​ ខេត្ដឧត្ដរមានជ័យ​,​ ព្រះ​វិហារ​,​ សៀមរាប​,​ កំពង់ធំ​,​ បន្ទាយ​ មាន​ជ័យ​,​ បាត់ដំបង​,​ ប៉ៃលិន​,​ ពោធិ៍សាត់​ កំំ​ពង់​ឆ្នាំង​,​ កណ្ដាល​ និង​ខេត្ដតាកែវ​ ។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សូម​អំពាវ​ នាវ​ដល់​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្ដា​ខេត្ដ​ដូច​បញ្ជាក់​ ខាងលើ​ សូម​បង្កើន​ការ​យកចិត្ដទុកដាក់​ ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ជៀស​វាង​នូវ​គ្រោះ​ ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ ៕

scan0001(8)

Related Articles

Back to top button
Close
Close