ប្រទះឃើញសពស្ត្រីម្នាក់ ស្លាប់ក្នុងផ្ទះ រហូតដល់ ធុំក្លិនស្អុយ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៩ ខែមិនា បុគ្គលិកមន្ទីរ ពេទ្យរុស្ស៊ី វ័យ ៦៤ឆ្នាំ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ នៅក្នុងផ្ទះ រហូតដល់ធុំក្លិនស្អុយ ស្ថិតនៅផ្ទះលេខ១៣៩ ផ្លូវលេខ៨០ ក្រុមទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះលឹម សុវណ្ណា ភេទស្រី អាយុ ៦៤ឆ្នាំ មានស្រុកកំណើតនៅខេត្ដតាកែវ ជាបុគ្គលិកមន្ទីរពេទ្យរុស្ស៊ី បានស្លាប់នៅក្នុង ផ្ទះរបស់ខ្លួន រហូតដល់ធុំក្លិនស្អុយ ប៉ុន្ដែមិនដឹងស្លាប់តាំងពីពេលណានោះទេ។
បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា ជនរងគ្រោះរូបនេះ មានជំងឺ លើសឈាម ទឹកនោមផ្អែម ដូច្នេះការស្លាប់ ខាងលើនេះ អាចបណ្ដាលមកជំងឺនៅក្នុងខ្លួន៕ ហេង នាង