គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​២០ មករា ​ស្លាប់ ១១នាក់ របួសធ្ងន់​ស្រាល ៣៦​នាក់​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២១ មករា ២០១៦)  ៖ នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ១២​លើក ( យប់ ៦​លើក ) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១១​នាក់ ( ស្រី ២នាក់ ) របួសធ្ងន់ ១៧​នាក់ (ស្រី ៣នាក់​) របួសស្រាល ១៩នាក់ ( ស្រី ៩​នាក់ ) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន ១៥​នាក់ ( យប់ ១២​នាក់)​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៣គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធុន​ធំ ៤​គ្រឿង យានផ្សេងៗ ២គ្រឿងផងដែរ។​

​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ល្មើស​ល្បឿន ៣​លើក មិនគោរពសិទ្ធ ១លើក ​មិនប្រកាន់ស្តាំ ១លើក​ ប្រជែងគ្រោះថ្នាក់ ៣លើក បត់គ្រោះថ្នាក់ ៣លើក ដោយឡែក​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៨៨៤៩គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៤៣៥១គ្រឿង និង​ពិន័យ​សរុប ៤៤៩៨គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕ ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ

1

 

Related Articles

Back to top button
Close
Close