សមត្ថ​កិច្ច​ចាប់​ខ្លួន​ បុរស​២​នាក់​ពី​បទ​ប្លន់​បាញ់​សម្លាប់​ជន​ជាតិ​ជប៉ុន​ម្នាក់​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង៩និង១០នាទី​យប់​ថ្ងៃទី១៤ ខែមីនា​ គរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ បាន​ឃាត់​ខ្លួន​បបុរស ២នាក់​ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​នៅមុខ​ផ្ទះសំណាក់​រុងរឿង ​ត្រង់ចំណុច​មុខផ្ទះ​សំណាក់​រុងរឿង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ យកទៅ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ។ ហេតុការណ៍​នេះ​ កើតឡើង​

ម្ចាស់ផ្ទះ​សំណាក់​រុងរឿង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​បុរស២នាក់ ​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​មួយគ្រឿង​មក​ឈប់​នៅមុខ​ផ្ទះសំណាក់​ ដោយ​មិនដឹង​ជាមាន​គោលបំណង​អ្វី។ មួយរំពេចក្រោយ ស្រាប់តែ​ឃើញ​សមត្ថកិច្ច​ជិះ​រថយន្ត២គ្រឿង និង​ម៉ូតូ​ធំ​មួយគ្រឿង​ មក​ដល់ក៏ចាប់ខ្លួន​បុរស​ទាំង២នាក់នោះ ហើយ​លើក​ម៉ូតូ​ដាក់​លើ​រថយន្ត ​បើក​ចេញទៅ​បាត់។

ពាក់ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​​បុរស ២នាក់ខាង​លើ​នេះ  សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​បាន​បង្ហើបប្រាប់​ថា ការឃាត់ខ្លួន​ជន​ទាំង២នាក់​នេះ ​គឺពាក់ព័ន្ធ​នឹង​ករណី​ប្លន់​បាញ់សម្លាប់​ជនជាតិ​ជប៉ុន​ម្នាក់​ កាលពីពេល​កន្លងទៅ៕ ​ហេង នាង​

aaa(8)f(3)

Related Articles

Back to top button
Close
Close