អ្នកភូមិភូមាតវ៉ាចង់ឲ្យបិទការជីកយករ៉ែទង់ដែង
មេដឹកនាំគណបក្សប្រឆាំងភូមា លោកស្រី អាំង សានស៊ូជី បានជំរុញដល់អ្នកតវ៉ាឲ្យទទួលយកការជីកយករ៉ែដ៏ចម្រូងចម្រាសដែល គាំទ្រដោយប្រទេសចិន ហើយជាកន្លែងដែលបានធ្វើការបង្រ្កាបដោយហិង្សាកាលពីឆ្នាំមុន បើពុំដូចនេះទេនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច។
មេ ដឹកនាំបក្សប្រឆាំងដែលទទួលបានរង្វាន់សន្តិភាពណូ បែលរូបនេះបានធ្វើឲ្យអ្នកភូមិមួយចំនួនដែលរស់នៅក្បែរតំបន់ជីក យករ៉ែទង់ដែងនៅ ភាគខាងជើងប្រទេសភូមាមិនសប្បាយចិត្ត ដោយលោកស្រីបានធ្វើការព្រមានថា សហគមន៍ដែលនៅក្បែរនោះ និងសេដ្ឋកិច្ចទាំងមូលនឹងទទួលរងនូវផលប៉ះពាល់ប្រសិនបើគម្រោង ជីកយករ៉ែដែលមានភាពចម្រូងចម្រាសនេះត្រូវបានបញ្ឈប់។
លោក ស្រីមិនបានធ្វើឲ្យអ្នកភូមិសប្បាយចិត្ត ហើយអ្នកភូមិជាច្រើនបាននិយាយពីការដែលលោកស្រីមិនគាំទ្រពួកគេ នៅក្នុងការតវ៉ាមិនឲ្យមានការជីកយករ៉ែ។
អ្នក ភូមិជាច្រើនចង់ឲ្យបិទកន្លែងជីកយករ៉ែនេះ ហើយអ្នកភូមិមួយចំនួនទៀតបានបើកជំរំតវ៉ានៅក្បែរនោះផងដែរ៕ (Radio Australia)