ក្រុមមន្ត្រីដែលស្និទ្ធនឹងសម្ដេចក្រុមព្រះ ច្រានចោល រឿងសម្តេចចូលបក្សសង្រ្គោះជាតិ
Cambodia News
ភ្នំពេញ៖ លោក ប៉ែន សង្ហា អតីតអ្នកនាំពាក្យ គណបក្ស នរោត្តម រណប្ញទ្ធិ ដែលធ្លាប់គ្រប់គ្រង់ដោយ ទ្រង់ រណប្ញទ្ធិ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មាន នៅថ្ងៃទី១១ ខែមិនានេះថា ព័ត៌មានដែលថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងយាងទៅចូលរួមជាមួយ គណបក្សសង្គ្រោជាតិ មិនមែនជាការពិតទេ ពីព្រោះព្រះអង្គ បានប្រកាសសម្រាក ឈប់ពីឆាកនយោបាយហើយ។
សេចក្ដីថ្លែងបែបនេះ បានធ្វើឡើបន្ទាប់ពីមានការ លេចធ្លាយព័ត៌មានកាលពីថ្ងៃ អាទិត្យ ដែលសម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលពេលនេះជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ មានគម្រោងចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង ក្នុងតួនាទីជាប្រធានកិត្តិយស និង ជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទីមួយ ប្រចាំខេត្ត កណ្ដាល៕