ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង លើកឡើងថា រដ្ឋប្រហារជាការជៀសមិនផុត
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (៣ កុម្ភៈ ២០២១) ៖ តាមការលើកឡើងរបស់ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង កាលពីថ្ងៃអង្គារថា ការបណ្តេញរដ្ឋាភិបាលរបស់លោកស្រី អ៊ុង សាន ស៊ូជី នៅមីយ៉ាន់ម៉ាជា«ការជៀសមិនផុត» នៅពេលរដ្ឋាភិបាលអាម៉េរិកចាត់ទុកការដណ្តើមអំណាចនេះជា រដ្ឋប្រហារមួយ។
យោធាមីយ៉ាន់ម៉ាដ៏មានឥទ្ធិពលកាលពីថ្ងៃចន្ទបានធ្វើអោយពិភពលោកស្រឡាំងកាំងនៅពេលខ្លួនឃាត់ខ្លួនលោកស្រី ស៊ូជី និងមេដឹកនាំគណបក្សកាន់អំណាចជាច្រើនទៀតនៅមុនព្រឹកព្រហាមមុនសភាជាប់ឆ្នោតថ្មីបើកប្រជុំលើកដំបូងរបស់ខ្លួនតែប៉ុន្មានម៉ោង។
ក្រោយរដ្ឋប្រហារភ្លាម ឧត្តមសេនីយ៍ វីន អ៊ុង ហ្លាំង ត្រូវបានផ្តល់«អំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិនិងយុត្តិធម៌» ដោយបានប្រែក្លាយមីយ៉ាន់ម៉ាទៅជារបបយោធាជាស្វ័យប្រវត្តិក្រោយពីបានស្ថិតនៅក្រោមរដ្ឋាភិបាលស៊ីវិលបាន១០ឆ្នាំ។
សេចក្តីថ្លែងការណ៍មួយបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ បានអំពាវនាវអោយដោះលែងស៊ូជី ព្រមទាំងប្រធានាធិបតី វីន មីយីនត៍ និងសមាជិកបក្សដែលត្រូវចាប់ខ្លួន។វាក៏ទាមទារអោយយោធាទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ ២០២០ផងដែរ៕ ប្រែសម្រួលដោយ៖ ឃែមបូឌាញូស៍