ក្រុម​ចោរ ​​៣​នាក់​វាយ​ប្លន់​ អ្នក​រត់​ម៉ូតូ​ឌុប​យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ​ ក្រុមចោរ​មានគ្នា​ ៣​នាក់​បានវាយ​ បុរស​រត់​ម៉ូតូ​ឌុប​ម្នាក់ ​ឲ្យ​រងរបួស បែកមុខ បែក​មាត់ នៅផ្សារតូច សង្កាត់​ទួល​សង្កែ ខណ្ឌឬស្សីកែវ ហើយ​ប្លន់​យក ម៉ូតូ​ ទៅបាត់ដោយសុវត្ថិភាព។

បើយោងតាមការរៀបរាប់របស់ជនរងគ្រោះ ឈិត សុខ អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុង​ភូមិ​សាម​គ្គី ទួលសង្កែ ខណ្ឌឬស្សីកែវ បាន​ឲ្យ​ដឹង​ថា នៅវេលាម៉ោងកើតហេតុ ខណៈដែលរូបគាត់ កំពុង​ជិះ​ម៉ូតូ​ត្រឡប់ពីឌុបភ្ញៀវដាក់ផ្ទះនោះ ដល់ចំណុចកើតហេតុ ស្រាប់​មាន​មនុស្ស​ ៣នាក់ ជិះ​ម៉ូតូ​វីវ៉ា​មក​ទាញក អាវគំរាមឲ្យឈប់ ហើយវាយជាច្រើនដៃ យកម៉ូតូសង់សេ១២៥ ពាក់ស្លាកលេខ កំពង់ចាម 1E-3506 ទៅបាត់តែ ម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍ន​គរបាល​សង្កាត់​ទួល​សង្កែ​ផង​ដែរ តែ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ណា​​នោះ គឺពឹងលើជំនាញរបស់សមត្ថកិច្ច​៕ ហេង នាង​

ជនរងគ្រោះ ដែល​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់យ​ក​ម៉ូតូ​ទៅបាត់ ។​
ជនរងគ្រោះ ដែល​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់យ​ក​ម៉ូតូ​ទៅបាត់ ។​

Related Articles

Back to top button
Close
Close