អ្នក​ទេសចរ​​ភាគ​ច្រើនមក​ពី​ប្រ​ទេស​ចិន និង​ឥណ្ឌា

បើ​តាម​ ទិន្ន​ន័យ​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ក្នុង​ចំណោម​អ្នក​ទេសចរ​ ១០​នាក់​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រ​ទេស​អូ​ស្ត្រាលី​មាន​ទេសចរ​មួយ​នាក់​មក ​ពី​ប្រ​ទេសចិន។

ប្រទេស​នូវ៉ែល​ហ្សេ​ឡង់​ដែល​ជា ​ប្រទេស​ជិត​ខាង​អូស្រ្ដាលី​ មាន​អ្នក​ទេសចរ​​មក​កាន់​អូ​ស្ត្រាលី​ច្រើន​ជាង​គេ​បំផុត ដែល​ក្នុង​ចំណោម​អ្នក​ទេសចរ​៥​នាក់​មាន​មួយ​នាក់​មក​ពី​ប្រ​ទេស​នេះ។ ប៉ុន្តែ​ចំនួន​អ្នក​ទេសចរ​មក​ពី​ប្រ​ទេស​ចិន​បាន​កើន​ឡើង​លើស​ពី​អ្នក​ទេសចរ ​មក​ពី​ចក្រ​ក្រ​ភព​អង់​គ្លេស សហរដ្ឋ​អា​ម៉េ​រិក និង​ជប៉ុន​ទៅ​ទៀត​។

បើ ​តាម​តួលេខ​ផ្លូវ​ការ​ពី​ការិយាល័យ​ស្ថិតិ​អូ​ស្ត្រាលី​បាន​បង្ហាញ​ថា​ ប្រាក់​ដុល្លារ​អូ​ស្ត្រាលី​ដែល​មាន​តម្លៃ​ថ្លៃ​មិន​បាន​ធ្វើ​ឲ្យ​ការ​ចង់​ មក​ទស្សនា​ប្រ​ទេស​អូ​ស្ត្រាលី​ពី​សំណាក់​ពល​រដ្ឋ​ចិន និ​ងឥណ្ឌា​មាន​ការ​ថយ​ចុះ​នោះ​ទេ ដោយ​សារ​ចំនួន​អ្នក​ទេសចរពី​ប្រ​ទេស​ទាំង​ពីរ​នេះ​មាន​ការ​កើន​ឡើង​បី​ដង​ ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ៕(Radio Australia)

 

Related Articles

Back to top button
Close
Close