ការព្រមានអំពីព្យុះរលកសមុទ្ទស៊ូណាមីនៅតំបន់ប៉ាស៊ីហ្វិក
ការរញ្ជួយ ដីដ៏ធំមួយក្នុងកម្រិត៨ បានកើតឡើងនៅព្រឹកមិញនេះ នៅក្បែរ កោះ Santa Cruz នៃប្រទេសសូឡូម៉ុង ដែលបានរងនូវការញ័ររញ្ជួយខ្លាំងជាបន្តបន្ទាប់នៅក្នុងរវាងពេលមួយ អាទិត្យមកនេះ នៅក្នុងជម្រៅ 5.8 គីឡូម៉ែត្រ ពីផ្ទៃ សមុទ្ទ។
ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា មានការគិតទុកថា រលកស៊ូណាមីកម្ពស់២០សង់ទីម៉ែត្រត្រូវទៅដល់ជប៉ុនភ្លាមៗនេះ។
ប៉ុន្តែ ជប៉ុនមិនបានដាក់ចេញនូវការព្រមានអំពីព្យុះរលកសមុទ្ទស៊ូណាមីនោះទេ ដោយទំហំរលកសមុទ្ទមិនខ្លាំងក្លាដែលនាំឲ្យមានការព្រួបារម្ភនោះទេ។
ក្នុងខណៈនេះដែរ មានការព្រមានអំពីព្យុះរលកសមុទ្ទស៊ូណាមី សម្រាប់កោះ Vanuatu កោះណូរូ, ប៉ាពូនូវែលហ្គីណេ, Tuv-AH-lu, New Caledonia, Korsree, Kiribati, Wallis និង Futuna ផងដែរ។
ពេលនេះ ប្រទេសហ្វីជីកំពុងតែត្រៀមខ្លួន ក្រែងលោមានព្យុះរលកសមុទ្ទស៊ូណាមី៕ (Radio Australia)