កែង ​ស្រី​​នា​ង​ ​ទទួល​បា​ន​តំ​​ណែង​តួ​​​ឯក​​ក្នុង​​ខ្សែ​រឿ​​ង​​​ថ្មី​

បន្ទាប់​ពី​ទើប​តែបាន​បញ្ចប់​ការ​សម្តែង​​ខ្សែ​​រឿ​ង​​«​​តើ​​អ្នក​​ ធ្លាប់​​ស្រឡាញ់​​ខ្ញុំ​​ទេ​»​​ ដែល​ដឹក​នាំ​ដោយ​ផលិត​ករជន​ជាតិ​ម៉ា​ឡេ​ស៊ី មិន​ទាំង​បាន​ប៉ុន្មាន​ផង​នោះ ​ស្រាប់តែ​តារាសម្តែង​មុខ​ស្រស់​នាង​ កែវ​ ស្រី​នាង​ ត្រូ​វ​បាន​ប្រភព​ក្នុង​ចង្កោម​អ្នក​សិល្បះ​ដូច​គ្នា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​ តារា​រូប​នេះ​បាន​ជាប់​តំណែង​តួ​ឯក​ជា​ថ្មី​ក្នុង​ផលិត​កម្ម​បរទេស​ដូច​ខាង​ លើ​នេះ​ដដែល​។

401618_348292888568124_1969242687_nប្រភព​​​ដ​ដែល​បាន​​អះ​​អាង​​ថា​ តារា​​សម្ដែង​​ល្បី​​ល្បាញ​​នាង​​កែវ​ ស្រី​​នាង​ បាន​ទទួល​​តំ​ណែង​​ជា​​តួ​​ឯក​​ក្នុង​​ខ្សែ​​រឿង​​ថ្មី​​ ដែល​​ខ្សែ​​រឿង​​នោះ ​គឺ​​ជា​​ប្រ​ភេទ​​រឿ​ង​​ដឹក​​នាំ​​​ដោយ​​ផលិត​ករ​​​បរទេស​ដូច​​គ្នា​​​នឹង​ ខ្សែ​​រឿង​​«​តើ​​អ្នក​​ធ្លាប់​​ស្រ​ឡាញ់​​ខ្ញុំ​​ទេ​»​​របស់​​ផលិត​ករ​​ម៉ា ​ឡេ​ស៊ី​​នោះ​​ដែរ​​​​។​ ប្រភព​​នោះ​​ព្រ​លយ​​ថា​​ ​តាម​គម្រោង​ខ្សែ​​រឿង​ដែល​តារា​សម្តែង​កូន​ពីរ​រូប​នេះ​នឹង​ត្រៀម​សម្តែង​ នោះ ​នឹង​​ធ្វើ​​ការ​​វាយ​​លុក​​នៅ​ទីផ្សារ​​​ក្រៅ​​ប្រទេស​​ទៀត​​​ផង​ ក្នុង​នោះ​មាន​​ទ្វីប​​អ៊ឺ​រ៉ុប​ និង​​អា​មេ​រិក​​​​​។​

ចំពោះ​​ខ្សែ​ ​រឿង​​ថ្មី​​​នោះ​​នៅ​​មិន​​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​ពីចំណង​​ជើង​ និង​​មិន​​ទាន់​​ដឹង​​ថា ​ចេញ​​ថត​​នៅ​​ពេល​​ណា​​ឲ្យ​​ប្រាក​ដ​​នៅ​​ឡើយ​ ប៉ុន្តែ​​តារា​​ខ្មែរ​មួយចំ​នួន​បាន​ប្រជែង​​គ្នា​​ចូល​​សម្ភាសន៍​​ដើម្បី​​ បាន​​​ចូល​​ថត​​ក្នុង​​ខ្សែ​​​រឿង​​​នេះ​ ហើយ​ពួកគេ​ទាំង​នោះ​សុទ្ធ​​តែ​​ដឹង​​ហើយ​​​ថា​ តំ​ណែង​​តួ​​ឯក​​ស្រី​​គឺ​​បាន​​ទៅ​​លើ​​នាង​​កែវ​ ស្រី​​នាង​​។​

គេ​ ​នៅ​​​មិន​​​ទាន់​​​ដឹង​​​ថា​​ តារា​​សម្តែង​​ នាង​​​កែវ​​ ស្រី​​​នាង​ ​ត្រូវ​​បាន​​ម្ចាស់​​ផលិ​ត​ក​ម្ម​​​ឲ្យ​​​សម្ដែង​​​ជា​​​តួ​​​​លក្ខ​​ណៈ​​​ បែប​​ដូច​​ម្ដេច​​​នៅ​​​ឡើយ​​​ទេ​​ ដោយ​​​គ្រាន់​​​តែ​​​ដឹង​​​ថា​ ​នាង​​​បាន​​​ទទួល​​ការ​​ពិភាក្សា​​ដើម្បី​​ឲ្យ​​ចេញ​​សម្ដែង​​​ក្នុង​​ខ្សែ ​​រឿង​​ថ្មី​​នោះ ​​​រួ​ច​​រាល់​​ហើយ​​ក្នុង​​តំណែង​​ជា​​តួ​​ឯ​ក​​ស្រី​​ ​ដែល​​ដំណើរ​​ការ​​ចេញ​​ថត​ នឹង​​ប្រតិ​បត្តិ​ការណ៍​​នៅ​​អំឡុង​​មុន​​ចូល​​ឆ្នាំ​​ខ្មែរ​​។​
​ប្រភព​ខាង​លើក៍​បានឲ្យដឹ​ង​ផង​ដែរ​ថា ​ខ្សែ​​រឿង​​ដែល​​​​កែ​វ​ ស្រី​​នាង ​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​សម្តែង​​នេះ​ ​ដឹក​​នាំ​​ដោយ​​ផលិតករ​​មក​​ពី​​​អ៊ឺរ៉ុប​ ដោយ​​ក្នុង​​នោះ ក៏​​មាន​​ផលិត​ករ​​មក​​ពី​​​ផលិត​កម្ម​​ហូលី​វូ​ដ​​​របស់​​អា​មេរិ​ក​​ចូល​ រួម​​ផង​​ដែរ​​។​ គោល​​បំណង​​ក្នុង​​ការ​​​​ផលិត​​​ខ្សែ​​រឿង​​នេះ ​គឺ​​ដើម្បី​​ជ្រើស​​យក​​តារា​​ខ្មែរ​ ដែល​​មាន​​ស្នាដៃ​​​មក​​រំលេច​​ខ្សែ​​រឿង​​មួយ​​ ដែល​​និយាយ​​ពី​​បញ្ហា​​ពាក់​​ព័ន្ធ​​នឹង​​សង្គម​​ខ្មែរ ​ក៏​​ដូច​​ជា​​ក្នុង​​សង្គម​​អា​ស៊ី​ទាំ​ង​មូល​​។​ខ្សែ​​រឿង​​នេះទំ​នង​​ជា​ ​ត្រូវ​​ការ​​តួ​​ខ្មែរ​​មិន​​ជា​​ច្រើន​​​ប៉ុន្មាន​​ឡើយ​ ដោយ​​សារ​​តែ​​ក្នុង​​ពេល​​សម្ភាសន៍​ខាង​​ផលិត​ករ​​អ៊ឺ​រ៉ុប​បាន​​បង្ហាញ​​ យ៉ាង​​ច្បាស់​​ថា​​ក្រុម​​ហ៊ុន​​​ក៏​​មាន​​បញ្ជូល​​​តួ​​សម្ដែង​​របស់​​ ខ្លួន​​មួយ​​ចំនួន​​ឲ្យ​​​ចូល​​រួម​​ផង​​ដែរ​នោះ។

​គេរំ​ពឹង​ទុក​ថា ​ប្រសិន​បើតំ​ណែង​តួ​ឯក​នេះពិ​ត​ជា​បាន​ធ្លាក់​ក្នុង​ដៃ​កែវ​ ស្រី​នាង​ ប្រាក​ដ​មែន​នោះ ​​មាន​​ន័យ​​ថា​ តារា​សម្តែង​រូប​នេះ​នឹង​ឈាន​មួយ​​​កម្រិត​​ទៀត​​ក្នុង​ដំណើរលើ​វិថី​សិល្បះ ​ដ៍​ជោគ​​ជ័យ​​​របស់​នាង​។ ​​កែវ​ ស្រី​​នាង​​ ដ្បិត​​ថា​មិន​​សូវ​​ចេញ​​មុខ​ និង​​ជា​​ខ្លា​​ញី​​ចាស់​​ក៏​​ពិត​​មែន ​ប៉ុន្តែ​​គ្រប់​​ពេល​​ដែល​​នាង​​ចេញ​​ថ​ត​​រឿង​​ គឺ​​មិន​​មាន​​ខ្សែ​រឿ​ង​​ណា​មួ​យដែ​ល​នា​ង​​ចេញ​​ថត​​ហើយមិ​ន​​ទទួល​​ជោគ​ ជ័យ​​នោះ​​ឡើយ​​។

កែ​វ ស្រីនា​ង ​ជា​​តារា​​​សម្តែង​​មួ​​យ​​​រូប​​ដែល​​មាន​​ការ​​គាំទ្រ​​ច្រើ​ន​​ពី​​ ទស្សនិ​កជ​ន​​តាម​​រយៈ​​ ខ្សែភា​ព​​យន្ត​​​​ភាគ​​ទូរទស្សន៍​។​ ​​នាង​​​​ភាគ​​ច្រើន​​​លេច​​មុខ​​តែ​​តាម​​ខ្សែភា​ពយន្ត​ និ​ង​ឈុតខា​រ៉ាអូ​ខេ​​​​ប៉ុ​ណ្ណោះ ចំ​ណែក​​តំណែង​​ពិ​ធីកា​រិនី​ និង​​ចម្រៀង​​មិន​​ធ្លាប់​​ឃើញ​​តារា​​ស្រី​រូ​ប​​នេះ​ចេ​ញ​មុ​ខ​​ឡើយ​។​ ជា​​ទូទៅ​​តារា​​សម្តែង​​រូប​​នេះ​​មិន​​សូវ​​និយាយ​​ស្តី​​អ្វី​​ច្រើន​​ នោះ​ទេ​​ ​ដូច្នេះ​​ហើយ​​ទើប​​បាន​​មាន​​អ្នក​​ខ្លះ​លើ​ក​​ឡើង​​ថា ​កែវ ​ស្រីនាង ​ហាក់​​ដូច​​ឆ្មើង​​​ឆ្មៃ​​ និង​​មិន​​សូវ​​និយាយ​​ច្រើន​​ជា​​មួយ​​អ្នក​​ដទៃ។​​ ​​នាង​​  ត្រូវ​​បាន​​មហាជ​ន​​ស្គាល់​​ច្រើន​​​តាម​​រយៈ​​ខ្សែភា​ពយ​ន្ត​​ភាគ​​អប់​រំ ​រឿង ​“ទណ្ឌកម្ម​​ស្នេហា”​​កាល​​ពី​​ឆ្នាំ​​២០០៣។​ តារា​​ស្រី​​ដែល​​មាន​​វត្តមា​ន​​ក្នុងដំ​ណែងតួ​​ឯក​ជានិ​ច្ច​​​នេះ​​បាន​​ ផ្អាក​​ពី​​សិល្បៈ​អ​ស់​​​ពេលជា​ង​​៣​​ឆ្នាំ​​ បន្ទាប់​​ពី​បាន​​រៀប​​អាពាហ៍​ពិពាហ៍​​ជា​​មួយ​​ស្វាមី​​​អ្នក​​ជំនួញ​​ជន​​ ជាតិ​​អង់គ្លេ​ស។​ បន្ទាប់​​មក​​ក៏​​បាន​​ហក់​​ចូល​​សិល្បៈ​វិ​ញ​​ហើយ​​រឹត​​តែ​មា​ន​​ប្រជា​​ ប្រិយ​​ភាព​​ខ្លាំង​​ជាង​​មុន​​តាម​​រយៈ​​ខ្សែភា​ពយន្ត​​ភាគ​​ឲ្យ​ទូ​រទ​ ស្សន៍​​បាយ័ន​ និង​​ស៊ីធី​អិន៕

ដោយ៖ ស.រ

Related Articles

Back to top button
Close
Close