ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរ​មសព​ ព្រះ​បរ​មរ​តន​កោដ្ឋ​ មាន​អ្នក​កា​សែត​ជាង​១.០០០​នាក់​ចុះ​ឈ្មោះ​ចូល​យក​ព័ត៌​មាន​​

ភ្នំ​ពេញ​៖ ក្នុងកិច្ចប្រជុំ រៀបចំដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅព្រឹកថ្ងៃទី១៤ ​មករា​ ២០១២​ ​នៅសន្និសីទ ចតុមុខ រាជធានីភ្នំពេញ​លោក​ ខៀវ កាញារីទ្ធ រដ្ឋ​មនត្រី​ក្រសួង​ព័ត៌មានបាន​​មាន​ប្រសាសន៍ថា ​មាន​អ្នកកាសែតជាតិ និងអន្តរជាតិ ជាង១.០០០នាក់ បានចុះឈ្មោះ ដើម្បីចូលមកយកព័ត៌មាន នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរម រតនកោដ្ឋ។និងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះភ្លើងដល់ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលនឹង ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ។

លោករដ្ឋមន្រ្តីបានបន្តថា ​«នៅពេលចូលដល់ព្រះមេរុ គឺអ្នកកាសែតមិនអាចដើរបានទេ គឺនៅមួយកន្លែង ប៉ុន្តែយើងមានអ្នកថត ដែលអាច ផ្តល់រូបថតបាន ប៉ុន្តែទូរទស្សន៍ទាំង៦ យើងសហការគ្នា ចំពោះអ្នកកាសែតបរទេសអីចឹងដែរ គឺយើងមានកន្លែងឈរសម្រាប់ថត»។

ទាក់ទងនឹងបញ្ហាសន្តិសុខ ជុំវិញព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង បានធ្វើការបញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលយកអង្គរក្ស ដើរតាមខ្លួននោះទេ។ លើកលែងតែសម្តេចទាំងបី ទើបអាចមានអង្គរក្សដើរតាមបាន។ ការធ្វើបែបនេះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សន្តិសុខល្អ នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ៕

art9.1

 

Related Articles

Back to top button
Close
Close