អន្តរកាល​នៃ​ការ​ផ្ទេរ​ការងារ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក

លោកស្រី​ Hillary Clinton​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាម៉េរិក​មាន​មតិ​ជា​សាធារណៈ​លើក​ដំបូង​ បន្ទាប់​ពី​​ឈប់​សម្រាក​ពី​ការ​ងារ​រយៈ​ពេល​មួយ​ខែ​​ដោយសារ​តែ​មាន​ជំងឺ។

លោកស្រី​ Clinton ​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​នានា​ថា​ លោកស្រី​កំពុង​យក​ចិត្តទុក​ដាក់​ទៅ​លើ​ការ​ដោះស្រាយ​កិច្ច​មួយ​ចំនួន​ដែល​ មិន​ទាន់​បាន​បញ្ចប់​ មុន​នឹង​ការ​ផ្ទេរ​ភារកិច្ច​ទៅ​ឲ្យ​អ្នក​ស្នង​ការងារ​បន្ត​ពី​លោក​ស្រី​គឺ​ លោក​ John Kerry​ សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Obama​ ដោយ​លោកស្រី​បាន​ពិពណ៌នា​ការ​លា​ឈប់​របស់​លោកស្រី​ថា​មាន​លក្ខណៈ​ល្វីង​ផង​ ផ្អែម​ផង។​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ លោកស្រី​នឹង​បន្ដ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ទៅ​តាម​លទ្ធភាព​ ដើម្បី​ឲ្យ​បាន​សម្រេច​ និង​បញ្ចប់​នូវ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ​មុន​នឹង​ផ្ទេរ​ការងារ​ដោយ​រលូន​ទៅ​ជូន​​សមាជិក​ព្រឹទ្ធ​សភា​លោក​ Kerry ​បន្ត​ការងារ​ទៅ​មុខ៕​ (Radio Australia)

Related Articles

Back to top button
Close
Close