គណ​បក្ស​ប្រជា​ជន​នៅតែ​រឹង​មាំទោះ​ជា​លោក​ ​ជា​ ស៊ីម​ មាន​សុខ​ភាព​ទ្រុឌ​ទ្រោម​ក៏​ដោយ​

ភ្នំពេញ​៖ កាលពីព្រឹកថ្ងៃ​ទី​៧ មករា ២០១៣ លោក​សុខ ទូច​ និងអ្នកស្រី​ជា​ វណ្ណាត អ្នក​វិភាគ​ឯករាជ​​នៅ​​ប្រទេសកម្ពុជា បាន​និយាយ​ថា ទោះជា​​​ លោក ជា​ ស៊ីម មាន​សុខភាព​ទ្រុឌ​ទ្រោម​​យ៉ាង​ណា​ក្ដី ក៏​គណបក្ស​ប្រជាជន​​កម្ពុជា​នៅ​តែ​រឹងមាំ​មិនរង្គោះ​រង្គើរ​ដែរ​​​ នៅក្នុងពេល​បោះ​ឆ្នោត​ខាងមុខនេះ​។

នៅ ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៣៤ នៃ​ថ្ងៃ​ជ័យជម្នះលើ​របប​ខ្មែរ​ក្រហម​ បក្ស​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​បេក្ខភាព​របស់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សំរាប់​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

បច្ចុប្បន្ននេះ លោក ជា ស៊ីម ប្រធាន​គណបក្សប្រជាជន​កម្ពុជា, ​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប៉ុន្តែ​​លោក​សុខ ទូច​ដែលជា​អ្នក​វិភាគ​ឯករាជ​មួយ​រូប​បាន​និយាយថា អ្នក​ដែល​​មាន​​អំណាច​ខ្លាំង​នៅ​ក្នុង​គណបក្សនេះ គឺ​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕​

Cambodia_ Chea Sim_Sovannara_20130107

Related Articles

Back to top button
Close
Close