លោក ហ៊ុន សែន៖ បើ​ពុំ​មាន​ថ្ងៃ​៧​មករា​ ទេ​យើង​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​

ប៉ៃលិន៖  ថ្លែងនៅក្នុងពិធី​សម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣ ​មករា ​២០១៣នេះ ​លោក​ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា បានមាន​ប្រសាសន៍​ថា ប្រសិន​បើពុំមានថ្ងៃ៧ មករាទេក៏ពុំមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារី ហើយក៏ពុំមាន​ អ្វីៗ​សព្វគ្រប់រហូតមកដល់សព្វថ្ងៃនេះដែរ។

លោក​ នាយករដ្ឋមន្រ្តីបន្តថា បើពុំមានថ្ងៃ៧មករា ទេ យើងក៏គ្មានថ្ងៃនេះដែរ ងាប់មនុស្សអស់ទៅហើយមើលទៅ។ ​លោក​បានបញ្ជាក់ថា “ខ្ញុំគិតថា យើងទាំងអស់គ្នា បានដឹងរៀងៗខ្លួនហើយ អ្វីដែលវាបានកើតឡើងនៅលើទឹកដីដ៏កំសត់របស់យើង ខ្ញុំបានមកប្រកាស ខ្ញុំមកទីនេះ ខ្ញុំសូមជម្រាប ខ្ញុំមកប៉ៃលិន ខ្ញុំមកសំឡូត សំពៅលូន កំរៀង ម៉ាឡៃ ម្តាយធំខ្ញុំ និងម្តាយខ្ញុំ បើកទ្វារសួរខ្ញុំថា «ហ្អែងទៅកន្លែងគេហ្នឹង អត់ខ្លាចគេបាញ់សម្លាប់ទេអី ហើយម្តាយធំ ថាក្មួយឯងទៅកន្លែងគេ មិនខ្លាចគេ សម្លាប់ទេអី។ ខ្ញុំប្រាប់ម្តាយខ្ញុំវិញថា ម៉ែ ធំ បើគេសម្លាប់គេសម្លាប់តែខ្ញុំនិងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់ទេ ប៉ុន្តែបានមកវិញ គឺបានផែនដីមកវិញតែម្តង ខ្មែរលែងច្បាំង គ្នាហើយ នេះគឺជាការប្រថុយជីវិត»។

​លោក​បានបន្តទៀតថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចាប់ផ្តើមយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត ហើយនៅពេលដែល អនុវត្តនយោបាយឈ្នះ ឈ្នះ បើសម្តេចមិនត្រឡប់មកទេ តើបងប្អូនអាចជឿបានទេ ថ្វីត្បិតតែមាននាយករដ្ឋមន្រ្តី២ ប៉ុន្តែអ្នកដែលធ្វើឲ្យបងប្អូនជឿទុកចិត្ត គឺ ហ៊ុន សែន រឿងនេះគឺជារឿងមិនសាមញ្ញ មិនធម្មតាទេ៕

Lay-013

Related Articles

Back to top button
Close
Close