ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​រង​របួស​ធ្ងន់​ ​២​នាក់​ស្រាល​ ​២​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១​និង​១០​នាទីរំលងអធ្រាត្រឈាន​ចូល​ថ្ងៃទី២ ខែមករា ​​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ដឹក​នំ​ប៉ាវ​លក់ ជិះ​ទៅ​បុក​ម៉ូតូគុប​ជ្រុង​៥០ ពណ៌​ស្លែ ជិះគ្នា​២​នាក់ ជាស្រ្តី បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ២នាក់ ស្រាល​ម្នាក់ ស្ថិត​នៅចំណុច​ខាងត្បូង​មន្ទីរ​ ពេទ្យ​មិត្តភាពខ្មែរ​សូវៀត តាមផ្លូវលេខ២៧១ មុខផ្ទះ​លេខ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន។

សាក្សីឃើញហេតុការណ៍បានឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដឹក​នាំ​ប៉ាវដើរលក់ ក្នុងទិសដៅពីជើង​ទៅ​ត្បូង ចំណែកម៉ូតូគុបជ្រុង៥០ ពណ៌​ស្លែ ជិះគ្នា២នាក់​ ជាស្រ្តី ជិះពី​ត្បូង​ទៅជើង ខណៈមកដល់ចំណុច​ខាង​លើ​ បានបត់ឆ្វេង បណ្តាលឲ្យម៉ូតូ​លក់​​នំ​ប៉ាវ​បុកចំពាក់កណ្តាលម៉ូតូដួល រងរបួសធ្ងន់អ្នកបើកម៉ូតូទាំងពីរគ្រឿង ចំណែក​អ្នក​ ជិះ​ពីក្រោយ​រងរបួសស្រាល ។ ​

ក្រោយពេលកើតហេតុ ជនរងគ្រោះ​ ត្រូវ​បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព​ ខ្មែរ​​សូវៀត ។ ចំណែកម៉ូតូទាំងពីរគ្រឿង ​ត្រូវសមត្ថកិច្ចធ្វើការ​វាស់​វែង​​យកទៅរក្សាទុក នៅ​ ខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close